ជាតិ
ក្រសួង​អប់រំ រើស​បណ្ឌិត​និង​អនុបណ្ឌិត ទៅ​សិក្សា​នៅ​អូស្ត្រាលី​
14, Feb 2020 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង កីឡា ជ្រើសរើស​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី សម្រាប់​ឆ្នាំ​សិក្សា​២០២១​។​


 
​សេចក្ដីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ ដែល​ចេញ​នៅ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា កម្មវិធី​អាហារូបករណ៍​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី មាន​គោលបំណង​ជំរុញ​ការយល់ដឹង ពី​ការអប់រំ និង​ការបង្កើន​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​អូស្ត្រាលី រួមទាំង​សហគមន៍​ទូទាំង​សាកលលោក​ផងដែរ​។ 
 
​សម្រាប់​បេក្ខជន ដែលមាន​បំណង​ចង់​ពង្រឹងសមត្ថភាព​ពី​ការយល់ដឹង និង​ការអប់រំ​នោះ​អាច​ស្នើសុំ​ពាក្យ​ដាក់​អាហារូបករណ៍​ឲ្យ​បាន​មុន​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម​អាច​ចូលទៅ​កាន់ [email protected]
 

Tag:
 អាហារូបករណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com