ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរ នឹង​ដុតចោល​ផលិតផល​ក្លែងក្លាយ​ជាង​១០០​តោន​នៅ​ចុងខែ​មីនា​
15, Feb 2020 , 8:29 am        
រូបភាព
ផលិតផល​ក្លែងក្លាយ​និង​ខុសច្បាប់​ដែលត្រូវដុតបំផ្លាញកាលពី​ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ(រូបភាព៖ក្រសួងព័ត៌មាន)
ផលិតផល​ក្លែងក្លាយ​និង​ខុសច្បាប់​ដែលត្រូវដុតបំផ្លាញកាលពី​ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅ(រូបភាព៖ក្រសួងព័ត៌មាន)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ផលិតផល​ក្លែងក្លាយ​ប្រមាណ​ជា​១០០​តោន ដែល​បង្ក្រាបបាន​នៅ​រាជធានី​ភ្នំពេញ នឹងត្រូវ​ដុតចោល នៅ​ដើមខែ​មីនា និង​ប្រមាណ​១០​តោន នៅ​ចុងខែ​កុម្ភៈ​នេះ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​(AKP) ដែល​ចុះផ្សាយ​សម្តី​របស់ លោក មៀ​ច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា រវាង​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ និង​សហព័ន្ធ​វិនិយោគិន​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែកុម្ភៈ​។​--
 
​បើតាម​លោក មៀ​ច សុផាន់​ណា អនុស្សរណៈ​នេះ ផ្ដោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ ក្នុងការ​ប្រយុទ្ធប្រឆាំង​ការនាំ​ចូល ការផលិត និង​ការ​ចែកចាយ​ផលិតផល​ឱសថ គ្រឿងសម្អាង​ក្លែងក្លាយ​ខុសច្បាប់ នាំចូល​ដោយ​គ្មាន​អាជ្ញា​បណ្ណ រំលា​ភលើ​កម្មសិទ្ធិបញ្ញា រំលោភ​លើ​សិទ្ធិ​នាំចូល​ផ្ដាច់មុខ​នៅ​កម្ពុជា​។ 
 
​ចំណែកឯ លោក ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​វិនិយោគិន​កម្ពុជា និង​ជា​ប្រធាន​សមាគម​អ្នកលក់​ឱសថ​កម្ពុជា បាន​បញ្ជាក់ដែរថា ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ មិន​ត្រឹមតែ​ផ្ដល់​អត្ត​ប្រយោជន៍​ដល់​អ្នកប្រើប្រាស់​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ការពារ​អ្នកវិនិយោគ​សុចរិត និង​បង្ក​បរិយាកាស​ប្រកួតប្រជែង​ដោយស្មោះ​ត្រង់​ផងដែរ​៕
 
 
 
 
 

Tag:
 ផលិតផល​ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com