ជាតិ
សម្តេចព្រះសង្ឃ៣ព្រះអង្គត្រូវបានតម្លើងព្រះឋានៈក្នុងរចនាសម្ព័ន្ធគណៈសង្ឃនាយក
× ភ្នំពេញ៖ សម្ដេចព្រះសង្ឃនៃគណៈសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន៣អង្គ ត្រូវបានព្រះមហាក្សត្រសព្វព្រះទ័យតម្លើង និងតែងតាំងព្រះឋានៈក្នុងរចនាសម្ព័ន្ធគណៈសង្ឃនាយក។ នេះបើតាមព្រះរាជក្រឹត្យ ចុះកាលពីថ្ងៃទី១២ ខែកុម្ភៈកម្ពុជា។
សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ត្រូវបានតែងតាំងជា សម្ដេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា បន្តពីសម្តេចសង្ឃ ព្រះធម្មលិខិត លាស់ ឡាយ បានសោយព្រះទិវង្គតកាលពីថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងព្រះជន្មាយុ១០៦ព្រះវស្សា ដោយព្រះជរាពាធ។
ស្របពេលជាមួយគ្នា សម្ដេចព្រះវនរ័ត្ន កិត្តិបណ្ឌិត ណយ ច្រឹក ត្រូវបានតែងតាំងឲ្យឡើងជា សម្ដេចព្រះសង្ឃនាយករងទី២ រីឯសម្ដេចព្រះឧត្តមវង្សា មួង រ៉ា ដែលជាលេខាថេរសភា ត្រូវបានតែងតាំងឡើងជា សម្ដេចព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា។
រចនាសម្ព័ន្ធគណៈសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចព្រះមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ជាព្រះព្រះសង្ឃនាយក៕
Tag:
ព្រះមហាក្សត្រ
សម្ដេចព្រះសង្ឃ
© រក្សាសិទ្ធិដោយ thmeythmey.com