ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
២៥ខេត្ត/រាជធានី
ទៅដល់សៀមរាប! កុំភ្លេចចូលលេង«ចង្ក្រានរយ»អេកូទេសចរណ៍ធំជាងគេនៅក្នុងខេត្ត
15, Feb 2020 ,
4:15 pm
រូបភាព
×
ដោយ:
សៀមរាប៖ ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិភាគច្រើន ដែលទៅកម្សាន្តនៅខេត្តសៀមរាប កម្រនឹងស្គាល់តំបន់អេកូទេសចរណ៍«ចង្ក្រានរយ»ណាស់។ ចង្ក្រានរយ ជាសហគមន៍ទេសចរណ៍ធម្មជាតិមួយធំជាងគេនៅស្រុកវ៉ារិន ដែលមានចម្ងាយប្រមាណ៨០គីឡូម៉ែត្រពីក្រុងសៀមរាប។ ភ្ញៀវទេសចរណ៍ដែលបានមកដល់ទីនោះ អាចទៅទស្សនាតាមគោលដៅជាច្រើនកន្លែង ស្ថិតនៅក្នុងដែនព្រៃសហគមន៍ចង្ក្រានរយរហូតដល់ទៅដល់ជាង៩ពាន់ហិកតា ដែលជាជម្រកសត្វព្រៃ និងជីវៈចម្រុះយ៉ាងសម្បូរបែប។
គោលដៅទេសចរណ៍ដែលលោក-អ្នក អាចទៅកម្សាន្តបានមានដូចជា ទស្សនាសត្វព្រៃ សត្វស្លាប ជម្រកមេអំបៅ, រូងប្រចៀវ, ទឹកធ្លាក់៧ជាន់, គយគន់សមុទ្រឈើ, មើលថ្ងៃរៀបលិច, ភ្នំចង្ក្រានរយ, ភ្នំចាន់ក្រហម, ជិះគោយន្ត ឬកង់កម្សាន្តក្នុងព្រៃសហគមន៍, ភ្លក់ម្ហូបអត្តសញ្ញាណ, បោះតង់ និងស្វែងយល់ពីវប្បធម៌ ប្រពៃណី រួមទាំងជីវៈភាពរស់នៅរបស់ប្រជាសហគមន៍នៃតំបន់ដាច់ស្រយាលមួយនេះផងដែរ។
ទាំងនេះសុទ្ធសឹងជាការធ្វើដំណើរកម្សាន្តបែបផ្សងព្រេងពីគោលដៅមួយទៅគោលដៅមួយ និងពីភ្នំមួយឆ្ពោះទៅកាន់ភ្នំមួយទៀត ដែលស្ថិតនៅក្នុងព្រៃអភិរក្សរបស់សហគមន៍ដ៏ធំជាងគេនៅក្នុងខេត្តសៀមរាប។ ក្នុងចំណោមគោលដៅទេសចរណ៍ទាំងអស់សារព័ត៌មានថ្មីៗ សូមបង្ហាញតែទិដ្ឋភាពនៅលើភ្នំចង្ក្រានរយមុនគេ ដែលជាភ្នំមួយមានរឿងរ៉ាវតំណាលជាព្រងនិទានថា មានស្តេចមួយអង្គបានកើតឃ្លង់ ហើយក៏បានសំងំដាំថ្នាំនៅលើថ្មរាប់រយរាប់ពាន់ដែលមានមុំបីរាងដូចចង្ក្រាននេះ ដើម្បីព្យាបាលជំងឺ។ ក្រោយៗមកភ្នំនេះ ត្រូវបានចាស់ៗពីមួយជំនាន់ទៅមួយជំនាន់ហៅតៗគ្នាថា «ភ្នំចង្ក្រានរយ» ហើយបច្ចុប្បន្នទីតាំងនេះ បានក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតរបស់អ្នកសៀមរាប ដ៏គួរឲ្យទាក់ទាញ៕
សូមអញ្ជើញទស្សនាទិដ្ឋភាពនៅលើកំពូលភ្នំចង្ក្រានរយ ដែលស្ថិតនៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិចង្ក្រានរយ នៃស្រុកវ៉ាវិន ខេត្តសៀមរាប ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ព័ត៌មានរូបភាព
ចង្ក្រានរយ
អេកូទេសចរណ៍
សៀមរាប
ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម