ជាតិ
សហព័ន្ធ​សហគ្រិន​អាស៊ាន​-​ចិន បង្រៀន​ភាសា​ចិន និង​កុំព្យូទ័រ​ដោយ​ឥតគិតថ្លៃ​
15, Feb 2020 , 9:59 pm        
រូបភាព
រូបភាពពីសហព័ន្ធសហគ្រិនអាស៊ាន
រូបភាពពីសហព័ន្ធសហគ្រិនអាស៊ាន
​ភ្នំពេញ​៖ សហព័ន្ធ​សហគ្រិន​អាស៊ាន​-​ចិន នៅ​កម្ពុជា​បើក​បង្រៀន​មុខវិជ្ជា​៣​ដោយ​ឥតគិតថ្លៃ ភាសា​ចិន ភាសា​អង់គ្លេស និង​កុំព្យូទ័រ គ្រប់​កម្រិត​។ សម្រាប់​ថ្នាក់​សិក្សា​សិស្ស​ទាំងអស់​សិក្សា​រយៈពេល​៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ហើយ​និង​អាច​ជ្រើសរើស​សិក្សា ថ្ងៃ​ចន្ទ​-​ពុធ​-​សុក្រ និង​ថ្ងៃ​អង្គារ​-​ព្រហស្បតិ៍​-​សៅរ៍​។ សហព័ន្ធ​សហគ្រិន​អាស៊ាន​-​ចិន មាន​ទទួល​ចុះឈ្មោះ​ជា​រៀងរាល់ថ្ងៃ​។​

​លោក ផល វិសាល ជា​ម្ចាស់​សហព័ន្ធ​សហគ្រិន​អាស៊ាន​-​ចិន នៅ​កម្ពុជា បើក​បង្រៀន​ដោយ​ឥតគិតថ្លៃ​នេះ ដោយសារ​ចង់​ផ្ដល់​ចំណេះដឹង​ជូនទៅ​កូន​ខ្មែរ ពិសេស​ភាសាបរទេស ដើម្បី ងាយស្រួល​ក្នុងការ​ទំនាក់ទំនង​។ 


 
​សហព័ន្ធ ចាប់​បើក​ដំណើរការ​តាំងពី​ខែកក្កដា ឆ្នាំ​២០១៩​មកម្ល៉េះ ហើយ​មកទល់​ពេលបច្ចុប្បន្ន​មាន​គ្រូ​ជាង​១០​នាក់ និង​សិស្ស​ដែល​សិក្សា​នៅ​ទីនោះ​មាន​ជាង​៣​ពាន់​នាក់​។ សម្រាប់​ម៉ោង​សិក្សា​មាន​ចាប់ពី ម៉ោង​៧​ព្រឹក ដល់​ម៉ោង​៨​កន្លះ​យប់​។ 
 
​សូមបញ្ជាក់​ផងដែរ​ថា សហព័ន្ធ​សហគ្រិន​អាស៊ាន​-​ចិន នៅ​កម្ពុ​ជាមាន​ទីតាំង អាគារ​លេខ​17E0,E1,E2 ផ្លូវ​លេខ​VI-13 ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com