ជាតិ
«​ឃ្មុំចង្អេរ​» ឬ «​ឃ្មុំ​យក្ស​» មាន​ប្រវែង​ជិត​២​ម៉ែត្រ និង​មាន​ទឹកឃ្មុំ​ពី​៨ ទៅ ១០​លីត្រ​
16, Feb 2020 , 5:22 pm        
រូបភាព
​សៀមរាប​៖ ឃ្មុំចង្អេរ ឬ ឃ្មុំ​យក្ស គឺជា​ប្រភេទ​ឃ្មុំ​ធំជាងគេ​លំដាប់​ទី​ពីរ ក្នុង​ពិភពលោក ដែលមាន​ប្រវែង​រហូតដល់ ២​ម៉ែត្រ​។ លោក ពាង ឆុ​ញ អ្នក​ប្រកបមុខរបរ​រក​ឃ្មុំ​ក្នុងព្រៃ​អស់​រយៈពេល​ជាង​៤០​ឆ្នាំ​មកហើយ នៅក្នុង​ខេត្តសៀមរាប បាន​អះអាងថា ឃ្មុំ​ប្រភេទ​នេះ មាន​ក្បាលទឹក​ប្រវែង​០,៨​ម៉ែត្រ ដែល​អាច​ផ្តល់​បរិមាណ​ទឹកឃ្មុំ​សុទ្ធ​ចន្លោះ​ពី​៨​លីត្រ​កន្លះ ទៅ​១០​លីត្រ  ក្នុង​ការយក​ទឹកឃ្មុំ​មួយ​ម្តងៗ​។​
 
 
​អ្នកជំនាញ​យក​ឃ្មុំ​ព្រៃ ក្នុងភូមិ​ត្បែង​ខាងត្បូង ឃ្មុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 យ៉ាងខ្លី​ថា ឃ្មុំ​ប្រភេទ​នេះ មាន​រយៈពេល​២៦​ថ្ងៃ ដោយ​រាប់​ចាប់​ពីថ្ងៃ​បង្កើត​សំបុក​ទើប​អាច​ប្រមូល​ទឹកបាន​ច្រើន​ដូច្នេះ​។  លោក ពាង ឆុ​ញ បាន​អះអាងថា​៖«​ឃ្មុំ​ប្រភេទ​នេះ​មួយ​សំបុក យើង​អាច​យក​ក្បាលទឹក​ឃ្មុំ​បានតែ​ពីរដង​ប៉ុណ្ណោះ​។ បន្ទាប់ពី​យើង​បាន​យក​ក្បាល​ទឹល​ក​ឬ​ទឹកឃ្មុំ​បាន​ពីរដង​រួចហើយ ឃ្មុំ​ទាំងនោះ នឹង​ហើរ​ចេញពី​សំបុក​ចាស់ ដោយ​ទៅ​បង្កើត​សំបុក​ថ្មី​ទៀត​»​។ 
 
​បើតាម​ការសិក្សា​ស្រាវជ្រាវ របស់លោក  អេ​រិ​ក ហ្គឺ​រី​ន​(​លោក Eric Guerin) អ្នក​ជីវ​វិទូ​ជនជាតិ​បារាំង និង​ជា​អ្នកជំនាញ​អភិរក្ស​និង​ចិញ្ចឹមសត្វ​ឃ្មុំ​និរន្តរភាព ឃ្មុំចង្អេរ​នេះ  គឺ​រស់​នៅតែ​ក្នុង​ព្រៃធំៗ​ប៉ុណ្ណោះ ហើយ​មាន​សមត្ថភាព​ហោះហើរ​រកចំណី​បាន​២០០​គីឡូម៉ែត្រ​ជុំវិញ​សំបុក​ឃ្មុំ​។ ការស្រាវជ្រាវ​ដដែល​បានបញ្ជាក់​ថាជ​នៅក្នុង​សំបុក​ឃ្មុំចង្អេរ​នីមួយៗ គឺមាន​សត្វ​ឃ្មុំ​រហូតដល់​៥០​ម៉ឺន​ក្បាល​៕ 
 
ឃ្មុំចង្អេរ នៅក្នុងព្រៃជប់មួយកន្លែង ក្នុងភូមិត្បែង ឃ្មុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។


 
លោក ពាង ឆុង អ្នកយកឃ្មុំព្រៃអស់ជាំង៤០ឆ្នាំ​ ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

© រក្សាសិទ្ធិដោយ thmeythmey.com