កីឡាជាតិ
ជាតិ
លី​គ​កំពូល​សប្តាហ៍​ទី​១​មានការ​ស៊ុត​ប​ញ្ជូ​ល​ទី​គ្នា​១៥​គ្រាប់ ក្នុងនោះ​បរទេស​រកបាន​៩​គ្រាប់​
17, Feb 2020 , 2:11 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក cncc
រូបភាពពីហ្វេសប៊ុក cncc
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​បើក​រដូវ​កាល​ថ្មី​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០​។ សម្រាប់​ការប្រកួត​សប្តាហ៍​ទី​១​ក្រុម​នីមួយៗ​មានការ​ស៊ុត​ប​ញ្ជូ​ល​ទី​គ្នា​ចំនួន​១៥​គ្រាប់ ដែល​គ្រាប់​បាល់​ភាគច្រើន​រកបាន​ដោយ​កីឡាករ​បរទេស​។ ក្រុម​ការពារ​តំណែង​ជើងឯក​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​គ្រង​កំពូល​តារាង​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​បើកឆាក​នេះ​។​

 
​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បានបញ្ចប់​ការប្រកួត​សប្តាហ៍​ទី​១​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​មុន​។ សម្រាប់​ការប្រកួត​សប្តាហ៍​បើកឆាក​មានការ​ប្រកួត​ចំនួន​៦​គូ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០ មាន​៣​គូ និង​នៅ​ថ្ងៃអាទិត្យ​មាន​៣​គូ​។ ក្នុងចំណោម​ការប្រកួត​ទាំង​៦​គូ ក្រុម​ទាំងអស់​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​ទៅវិញទៅមក​ចំនួន​១៥​គ្រាប់ ដោយ​គ្រាប់​បាល់​ភាគច្រើន​រកបាន​ដោយ​កីឡាករ​បរទេស​មានរ​ហូត​ដល់​៩​គ្រាប់​។ នេះ​បង្ហាញ​ឲ្យ​ឃើញថា កីឡាករ​បរទេស​នៅតែ​ជា Key Player ក្នុង​លី​គ​កំពូល​កម្ពុជា​។ 
 
​កីឡាករ​បរទេស​ទាំង​៧​រូប ដែល​រកបាន​គ្រាប់​នៅ​សប្តាហ៍​ទី​១​រួមមាន​ខ្សែប្រយុទ្ធ Jean Marie Privat Befolo Mbarga របស់​ព្រះខ័ន​រាជ​ស្វាយរៀង​(១​គ្រាប់​), Kobayashi Daisuke (២​គ្រាប់​), Matheus Sauza E Silva (១​គ្រាប់​), Yudai Ogawa (១​គ្រាប់​), Mihaljevic (១​គ្រាប់​), Coulibaly Abdel Kader (១​គ្រាប់​) និង Timothy Chiemerie Okereke (២​គ្រាប់​)​។​
 
​ជាមួយគ្នានេះ កីឡាករ​កម្ពុជា​៦​រូប​រួមមាន សារ៉េត គ្រី​យ៉ា​, នេន សុធា​រ័ត្ន​, ម៉ាត់ នូ​រុណ​, ឈឹម សំបូរ​, ច្រឹង ពលរដ្ឋ និង ជួន ចាន់​ចាវ សម្រេចបាន​ម្នាក់​១​គ្រាប់​ផងដែរ​នៅ​សប្តាហ៍​ទី​១​នេះ​។ 
 
​សម្រាប់​លទ្ធផល​ប្រកួត​រយៈពេល​ពីរ​ថ្ងៃ គឺ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ៥-១ ដើម្បី​គ្រង​កំពូល​តារាង​បណ្តោះ រីឯ​បឹងកេត​ចែកគ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ​ក្រោយ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ នៅ​កីឡដ្ឋាន SRU ស្របពេល​អាស៊ី​អឺរ៉ុប​យកឈ្នះ​គីរីវង់​សុខ​សែន​ជ័យ ១-០​។ 
 
​នា​ការប្រកួត​នៅ​កីឡដ្ឋាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី​កាលពី​ថ្ងៃ​សៅរ៍ ទី​១៥ កុម្ភៈ ក្រុម​ម្ចាស់ផ្ទះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​ប​ញ្ជូ​ល​ទី​ជាមួយ​ក្រសួងការពារជាតិ​។ ចំណែក​ភ្នំពេញ​ក្រោ​ន​យកឈ្នះ​អគ្គិសនី​ក្នុង​លទ្ធផល ៣-០ ខណៈ​វិសាខា​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ២-១៕  

Tag:
 Cambodian League 2020
  ព្រះខ័ន​រាជ​ស្វាយរៀង​
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com