អត្ថបទពាណិជ្ជកម្ម
មជ្ឈមណ្ឌល​ភាសា Aii & សាលារៀន AIS ទទួល​មហាជន​ចូល​ទស្សនា​យ៉ាងច្រើន​កុះករ​
17, Feb 2020 , 4:04 pm        
រូបភាព
ដោយ: ថ្មីៗ
ចាប់ពី​ព្រឹក​ព្រលឹម រហូតដល់​រសៀល​ថ្ងៃទី​១៥ និង​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០ នេះ អ្នកអាណាព្យាបាល​សិស្ស សិស្សានុសិស្ស និង​សាធារណជន បាន​ចូល​ទស្សនា​យ៉ាងច្រើន​កុះករ និង​ដោយ​សេរី​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ចោមចៅ សាខា​ផ្សារ​ថ្មី និង​សាខា​ជ្រោយចង្វារ​។​
 
​លោកស្រី លឹម យ៉ា ដែល​បាន​នាំ​កូន​ចូល​ទស្សនា​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ជ្រោយចង្វារ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឱ្យដឹងថា ការផ្ដល់​ឱកាស​ដល់​អាណាព្យាបាល​សិស្ស និង​មហាជន​ទស្សនា​ដោយ​សេរី​នេះ ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់​សាធារណជន ជាពិសេស​ដល់​អាណាព្យាបាល​សិស្ស ដែល​កំពុង​ជ្រើសរើស​សាលា​សម្រាប់​កូនៗ​សិក្សា​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​ការ​ជ្រើស​ខុស នោះ​កូនៗ​នឹង​ខូចអនាគត តែបើ​ជ្រើស​ត្រូវ នោះ​ការសិក្សា​របស់​កូនៗ​នឹង​ទទួលបាន​ជោគជ័យ​។​


 
​លោកស្រី​បន្តថា មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង មិន​ត្រឹម​ល្អ​ទាំង​គុណភាព វិន័យ និង​សេវាកម្ម​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​បរិវេណ​ធំ​ទូលាយ បរិស្ថាន​ល្អ​ស្អាត មាន​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ត្រឹមត្រូវ ដែល​សមស្រប​តាម​ស្ដង់ដារ​ជាតិ និង​អន្តរជាតិ និង​មាន​លោកគ្រូ អ្នកគ្រូ ទទួល​ស្វាគមន៍ និង​ផ្ដល់​ភាពកក់ក្ដៅ​បាន​យ៉ាង​ល្អ​។​
 
​ស្រដៀង​គ្នា​នេះ លោកស្រី អេង ឈុន​អ៊ី ដែល​មានកូន​កំពុង​សិក្សា​នៅ​មជ្ឈមណ្ឌល និង​សាលារៀន​នេះ​ស្រាប់ បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា ការចូល​ទស្សនា​នេះ គឺ​ក្នុង​គោលបំណង​ចូល​ទស្សនា​នូវ​ហេ​ដ្ឋា​រចនា​សម្ពន្ធ បរិស្ថាន​អគារសិក្សា កម្មវិធីសិក្សា  មជ្ឈមណ្ឌល​សុខភាព​សិស្ស សេវាកម្ម​ថែទាំ​សុខភាព ភាព​រីកចម្រើន​របស់​សាលា បណ្ណាល័យ បន្ទប់​សិក្សា សម្ភារ​សិក្សា សម្ភារ​ឧបទេស និង​បន្ទប់​សិក្សា​ជាដើម​។​
 
​លោកស្រី​បន្ថែមថា កម្មវិធី​នេះ ពិតជា​ល្អ និង​មាន​អត្ថប្រយោជន៍​សម្រាប់​លោក​ស្រី និង​កូនៗ​របស់លោក​ស្រី ហើយ​លោកស្រី​ក៏​ចង់ឃើញ​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​អប់រំ​នេះ បន្ត​ផ្ដល់ឱកាស​ដល់​អ្នកអាណាព្យាបាល​សិស្ស សិស្សានុសិស្ស និង​មហាជន​ចូល​ទស្សនា​ជា​បន្តបន្ទាប់​បន្ថែមទៀត​។​
 
​ទាក់ទិន​បញ្ហា​នេះ បើតាម​លោក សោម ចាន់ណា នាយក​ចាងហ្វាង​នៃ​សាលារៀន AIS សាខា​ជ្រោយចង្វារ បានឱ្យដឹងថា មជ្ឈមណ្ឌល និង​សាលារៀន នឹង​បន្ត​បង្កើត​កម្មវិធី​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​ផ្ដល់ឱកាស​ដល់​សាធារណជន​បាន​ចូល​ទស្សនា​ដោយ​សេរី ជាពិសេស បានដឹង​ពី​កម្មវិធីសិក្សា បរិវេណ​សាលា បន្ទប់​សិក្សា ហេ​ដ្ឋា​រចនា​សម្ពន្ធ​ជាដើម​។​


 
​ចំពោះ​ការបើកឱកាស​ដល់​សាធារណជន​ចូល​ទស្សនា​ដោយ​សេរី​នេះ លោក ប៉ាំង លាង​ស៊ីម នាយក​ចាងហ្វាង សាលារៀន AIS សាខា​ផ្សារ​ថ្មី បានឱ្យដឹងថា នេះ​ជា​លើក​ទី​១​ហើយ ដែល​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតឡើង ដើម្បី​ជា​ប្រយោជន៍​ដល់​សិស្សានុសិស្ស និង​អាណាព្យាបាល​សិស្ស ក្នុងការ​សម្រេច​ជ្រើសរើស​សាលា សម្រាប់​កូនៗ​ឱ្យបាន​ត្រឹមត្រូវ​។​
 
​សូមជម្រាបថា មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ ជា​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​ភាសា​អង់គ្លេស ចិន និង​ភាសា​ថៃ ឈានមុខ​គេ​នៅ​កម្ពុជា​។​
​សាលារៀន អន្តរទ្វីប អាមេរិកាំង ជា​គ្រឹះស្ថាន​អប់រំ ដែល​ផ្ដោត​សំខាន់​ទៅលើ​ចំណេះដឹង​ទូទៅ​ចាប់ពី​ថ្នាក់ក្រោម​ម​ត្តេ​យ្យ​សិក្សា រហូតដល់​វិទ្យាល័យ ដោយ​ផ្ដោតទៅលើ​គុណភាព វិន័យ និង​សេវាកម្ម​ល្អ​។​
 
​បច្ចុប្បន្ន មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង មាន​៦​សាខា​ធំៗ​នៅក្នុង​រាជធានី​ភ្នំពេញ​។ ក្នុងនោះ​មានដូចជា មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ម៉ៅ​សេទុង ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារ​ថ្មី និង​មជ្ឈមណ្ឌល​ភាសា អេ អាយ អាយ និង​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខា​ជ្រោយចង្វារ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com