ជាតិ
អ្នកទេសចរលើនាវា Westerdam ទៅដើរលេងនៅភ្នំពេញ
17, Feb 2020 , 4:52 pm        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
ដោយ: ថ្មីៗ
អ្នកទេសចរបរទេស បានចុះពីនាវា Westerdam ហើយធ្វើដំណើរពីខេត្តព្រះសីហនុ ទៅដើរទស្សនា ក្នុងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ នេះតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។



លោក​ ឃួង ស្រេង អភិបាលរាជភ្នំពេញ ជាអ្នកជូនដំណើរអ្នកទេសចរទាំងនោះ។ បើតាមក្រសួងព័ត៌មាន មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ អះអាងថា ជនបរទេសទាំងនោះ នឹងដើរទស្សនាតាមរមណីយដ្ឋាន តាមដងទន្លេមុខព្រះបរមរាជវាំង និងកន្លែងផ្សេងៗទៀត ដើម្បីបង្ហាញពីភាពរីកចំរើនរបស់រាជធានីភ្នំពេញ ហើយពួគេ នឹងសម្រាកនៅសណ្ឋាគារសុខាភ្នំពេញ។ 

ក្រសួងព័ត៌មាន សរសេរថា ជនបរទេសទាំងនោះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់ ពីមន្ត្រីក្រសួងសុខាភិបាល ដោយលទ្ធផលបង្ហាញថា គ្មានរោគសញ្ញាពាក់ព័ន្ធនឹងវីរុស Covid-19 នោះឡើយ ក្រោយចុះពីនាវា Westerdam៕

© រក្សាសិទ្ធិដោយ thmeythmey.com