រថយន្ត
អន្តរជាតិ
លោក ដូណាល់ ត្រាំ ជិះ «រថយន្តប្រធានាធិបតី» បើកព្រឹត្តិការណ៍ប្រណាំងរថយន្ត Daytona 500
×
លោកប្រធានាធិបតី ដូណាល់ ត្រាំ និងភរិយា កាលពីថ្ងៃអាទិត្យកន្លងមក បានចូលពិធីបើកព្រឹត្តិការណ៍ប្រណាំងរថយន្ត Daytona 500 លើកទី៦២នៅរដ្ឋ Florida។ Daytona 500 ជាការប្រកួតប្រណាំងរថយន្តស្ថិតក្នុងស៊េរី NASCAR Cup Series ក្រោមការរៀបចំរបស់សមាគមជាតិប្រណាំងរថយន្ត National Association for Stock Car Auto Racing (NASCAR)។
ជាមួយនឹងរថយន្តលីម៉ូស៊ីនសម្រាប់តំណែងប្រធានាធិបតី លោក ដូណាល់ ត្រាំ និងភរិយា បាននាមុខក្បួន មុនដំណើរការប្រកួត ដោយលោកបានស្រែកឲ្យអ្នកប្រណាំងចាប់ផ្តើមបញ្ឆេះម៉ាស៊ីនរថយន្តរបស់ខ្លួន។ ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ Fox លោក ត្រាំ និយាយបែបកំប្លែងថា ដោយសារតែគាត់ជាប្រធានាធិបតី ទើបគាត់មិនត្រូវបានអនុញ្ញាតឲ្យបើករថយន្តផ្ទាល់ខ្លួន ប៉ុន្តែលោកក៏ចង់ចូលរួមប្រកួតប្រជែងផងដែរ។
VIDEO
ដំបូងឡើងកម្មវិធីប្រកួតត្រូវបានគ្រោងដំណើរការនៅថ្ងៃទី១៦ ខែកុម្ភៈ នោះតែម្តង ប៉ុន្តែដោយសារភ្លៀងធ្លាក់ខ្លាំង ការប្រកយត្រូវបានលើកមកធ្វើនៅថ្ងៃទី១៧ ខែកុម្ភៈ នេះ។ កាលពីឆ្នាំ២០១២ ក៏មានការលើកពេលការប្រកួតបែបនេះផងដែរ។
តាមពិតទៅ លោក ដូណាល់ ត្រាំ ជាប្រធានាធិបតីអាមេរិកដំបូងដែលបានចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍បើក Daytona 500 ក្នុងនាមជា Grand Marshal ប៉ុន្តែលោកជាប្រធានាធិបតីទីពីរដែលមានវត្តមានក្នុងព្រឹត្តិការណ៍កីឡារថយន្តដ៏ធំនៅអាមេរិកមួយនេះ បន្ទាប់ពីលោក George W.Bush ដែលបានចូលរួមនាឆ្នាំ២០០៤៕
© រក្សាសិទ្ធិដោយ thmeythmey.com