ជាតិ
រថយន្ត
Mercedes-Benz មាន​រថយន្ត​គ្រប់​ជម្រើស​តាម​តម្រូវការ​របស់​អតិថិជន​
18, Jan 2021 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត​ប្រណិត​ម៉ាក Mercedes-Benz ជា​ប្រភេទ​រថយន្ត​ដ៏​ល្បីល្បាញ​បំផុត ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក​។ ក្រុមហ៊ុន ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ទទួលបាន​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ ដាក់លក់ និង​ផ្តល់ជូន​សេវាកម្ម​នូវ​គ្រប់​ប្រភេទ​រថយន្ត មើ​ស៊ី​ឌី​ស​-​បិ​នស៍ ប្រចាំ​នៅ​កម្ពុជា​។

 
​ក្រុមហ៊ុន ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) ផ្តល់ជូន​លោកអ្នក នូវ​រថយន្ត​គ្រប់​ជម្រើស​តាម​តម្រូវការ មាន​ទាំង​ប្រភេទ​រថយន្ត​ស្ព័​រ​(Sport), រថយន្ត​ប្រណិត​ប្រភេទ​ទាប (Sedan),​រថយន្ត​ប្រភេទ​ខ្ពស់ (SUV) និង​រថយន្ត​ប្រណិត​ប្រភេទ​ជា​លក្ខណៈ​គ្រួសារ​(VAN)​។ ជាពិសេស​នោះ ក្រុមហ៊ុន ស្តារ អូ​តូ  ក៏មាន​នូវ​ប្រភេទ​រថ​យន្ត​ដែល​សាក​សម និង​ទំនើប​ប្រណីត​ជាទីបំផុត សម្រាប់​ធុរជន និង​សម្រាប់​ថ្នាក់ដឹកនាំ​ផងដែរ​។ 
 
​លោកអ្នក​អាច​អញ្ជើញ​ទៅ​ទស្សនា​ផ្ទាល់ ប្រភេទ​រថយន្ត​ទាំងអស់នេះ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ប្រណីត​ម៉ាក មើ​ស៊ី​ឌី​ស​-​បិ​នស៍ (Mercedes-Benz)  ដែលមាន​អាសយដ្ឋាន​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ ទំនាក់ទំនង​ទូរ​សព្ទ​លេ​ខៈ ០២៣-២៣១-៤៨៨៕
 




















© រក្សាសិទ្ធិដោយ thmeythmey.com