កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឡើងទៅ​កៀក Top 4 ក្រោយ​ឈ្នះ Chelsea ទាំង​ចម្រូងចម្រាស​
18, Feb 2020 , 10:30 am        
រូបភាព
Manchester United ឡើងទៅ​កៀក​នឹង​ការ​ប្រជែង​យក​កៅអី Champions League ជាថ្មី​បន្ទាប់ពី​យកឈ្នះ Chelsea យ៉ាង​ចម្រូងចម្រាស​ដោយ​លទ្ធផល ២-០ ក្នុងជំនួប Premier League នៅ​រាត្រី​ថ្ងៃទី​១៧ ខែកុម្ភៈ​។ ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ Frank Lampard ហាក់​ស្ថិតក្នុង​ភាពអយុត្តិធម៌​តាមរយៈ​ការសម្រេច​របស់​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល (VAR) ក្នុងជំនួប​នេះ​។​


 
​ជ័យជម្នះ​នេះ​បាន​នាំ​ក្រុម​បិសាច​ក្រហម​ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​ទី​៧​បណ្តោះអាសន្ន ដោយ​តាម​ពីក្រោយ​ក្រុម​តោ​ខៀវ​ដែល​នៅ​លេខ​រៀង​ទី​៤ ចំនួន​៣​ពិន្ទុ​។ ពីរ​គ្រាប់​របស់​ក្រុម​ភ្ញៀវ Man Utd សម្រេចបាន​ដោយ​ខ្សែប្រយុទ្ធ Anthony Martial និង​ខ្សែការពារ Harry Maguire នៅ​ទីលាន Stamford Bridge​។​
 
Martial ធ្វើបាន​គ្រាប់​ទី​១​នៅ​ចុង​តង់​ទីមួយ តាមរយៈ​ការបញ្ជូន​របស់​ខ្សែការពារ Aaron Wan-Bissaka ពី​ស្លាប​ខាងស្តាំ ខណៈ​ប្រធាន​ក្រុម Maguire រក​គ្រាប់​ទី​២​ដោយ​ការ​តែ​ត​បញ្ចូល​ទី​ពី​ការទា​ត់បា​ល់ពី​ជ្រុង​របស់​សមាជិក​ថ្មី Bruno Fernandes នៅ​នាទី​៦៦​។​
 
​យ៉ាងណាក៏ដោយ ក្នុងជំនួប​នេះ​ម្ចាស់ផ្ទះ Chelsea ហាក់​សម្តែង​ការមិន​ពេញចិត្ត​ពី​ការសម្រេច​របស់ VAR ឡើយ​។ Maguire បាន​យក​ជើង​ទៅ​រុញ​ខ្សែប្រយុទ្ធ Michy Batshuayi តែ​បែរជា​រួច​ផុតពី​ការពិន័យ បើ​ទោះ​ទទួល​ការពិនិត្យ​ពី VAR ក៏ដោយ​។​
 
​ឱកាស​រក​គ្រាប់​បាល់​របស់​ខ្សែការពារ Kurt Zouma ដែល​បានទាត់​បញ្ចូល​ទី​ក្រុម Man Utd ទៅហើយ បែ​ជា​អាជ្ញាកណ្តាល​មិន​ឲ្យ ក្រោយ​ពិនិត្យ​ជាថ្មី​ដោយ​វីដេអូ​ជំនួយការ​អាជ្ញាកណ្តាល​ឃើញថា Cesar Azpilicueta បាន​រុញ Brandon Williams​។​
 
​ក្រុម​របស់លោក Lampard ដែលមាន​ឱកាស​រក​គ្រាប់​ជាច្រើន​ទៀត សុទ្ធតែ​ទទួល​ត្រឹម​ការខកចិត្ត​ប៉ុណ្ណោះ ក្រោយ​ការពិនិត្យ​ឡើងវិញ​រប​ស់ VAR​។​
 
​បរាជ័យ​នេះ​បាន​ឲ្យ Chelsea នៅ​រក្សា​ចំណាត់ថ្នាក់​ទី​៤ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស ដោយ​រកបាន​៤១​ពិន្ទុ តែ​លើស Tottenham Hotspur ដែល​ឈរ​លេខ​៥ តែ​១​ពិន្ទុ​ប៉ុណ្ណោះ​។ Sheffield United ក៏​បង្ហាញ​ភាពខ្លាំង​ក្នុងការ​ប្រជែង​យក​កៅអី​តំបន់​អឺរ៉ុប​ដែរ ដោយ​រកបាន​៣៩​ពិន្ទុ​ពី​ការប្រកួត​២៦​លើក ឈរ​លេខ​រៀង​ទី​៦ ខណៈ Man Utd នៅ​លេខ​៧ មាន​៣៨​ពិន្ទុ​។​
West Ham United, Watford និង Norwich City ស្ថិតនៅ​តំបន់​ត្រូវ​កាត់ចោល​។​
 
​មួយវិញទៀត ប្រសិនបើ Manchester City ពិតជា​មិនអាច​លេង Champions League ចាប់ពី​រដូវ​កាល​ក្រោយ​ហើយ​ពួកគេ​បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់ Top4 នោះ​ក្រុម​លេខ​៥​នឹង​អាច​ជំនួស​កៅអី​របស់​ក្រុម​រហស្សនាម​មេឃ​ខៀវ​នេះ​វិញ​៕



Tag:
 Manchester United
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com