ជាតិ
លោក គង់ សោភ័ណ្ឌ ឡើងជាអភិបាលខេត្តកណ្តាល ជំនួសលោក ម៉ៅ ភិរុណ
18, Feb 2020 , 2:52 pm        
រូបភាព
លោក គង់ សោភ័ណ្ឌ (អាវខ្មៅ) អភិបាលខេត្តកណ្តាលថ្មី និង លោក ម៉ៅ ភិរុណ អតីតភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ (អាវខ្មៅ) អភិបាលខេត្តកណ្តាលថ្មី និង លោក ម៉ៅ ភិរុណ អតីតភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ ត្រូវបានតែងតាំងជាអភិបាលខេត្តកណ្តាល ជំនួសលោក ម៉ៅ ភិរុណ។ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យតែងតាំងនេះ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ តាមសំណើរបស់នាយករដ្ឋមន្រ្តី។

 

ពីមុនលោក គង់ សោភ័ណ្ឌ ជាអភិបាលរងខេត្តកណ្តាល។ ចំពោះលោក ម៉ៅ ភិរុណ គេមិនទាន់ដឹងព័ត៌មាននោះទេ ថាលោក នឹងត្រូវតែងតាំងជាអ្វី បន្ទាប់ពីចេញពីតំណែងអភិបាលខេត្តកណ្តាល។ 

សូមបញ្ជាក់ថា កាលពីចុងខែមករា ឆ្នាំ២០២០ ក៏មានការផ្លាស់ប្តូរស្នងការខេត្តកណ្តាលដែរ ដោយរដ្ឋមន្រ្តីមហាផ្ទៃ ដំឡើងលោក ឈឿន សុចិត្ត ពីស្នងការរង ទៅជាស្នងការខេត្តកណ្តាល ជំនួសលោក អ៊ាវ ចំរើន។ លោក អ៊ាវ ចំរើន ត្រូវ​ផ្ទេរឲ្យទៅ​កាន់តួនាទីជានាយករងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃវិញ៕



Tag:
 ម៉ៅ ភិរុណ
© រក្សាសិទ្ធិដោយ thmeythmey.com