អន្តរជាតិ
សេដ្ឋកិច្ច​ឥណ្ឌា​ធ្លាក់ចុះ ការស្វែងរក​ការងារ​ធ្វើ​គឺជា​រឿង​លំបាក​
18, Feb 2020 , 7:59 pm        
រូបភាព
មនុស្សម្នា​បើកបរ​កាត់​អគារ​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​ក្រុង Gurugram ជាយ​ក្រុង​ញូវដេលី កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
មនុស្សម្នា​បើកបរ​កាត់​អគារ​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​ក្រុង Gurugram ជាយ​ក្រុង​ញូវដេលី កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដោយ: VOA
​លករ​ចំណាកស្រុក​រាប់ម៉ឺន​នាក់​មកពី​តំបន់​ជនបទ​ឥណ្ឌា បាន​សម្រុកចូល​ទៅកាន់ ទីក្រុង គូ​រូ​ហ្គ្រា​ម នៅពេល​ដែលមាន​អគារ​កញ្ចក់​ភ្លឺ​ច​ញ្ចា​ច​ច​ញ្ចែ​ង អាគារ​ស្នាក់នៅ​ខ្ពស់ៗ ហើយ​និង​ផ្សារ​ទំនើបៗ​កើតឡើង​ព្រោងព្រាត បាន​ផ្លាស់ប្តូរ​ភូមិ​ដែល​សោះ ក​គ្រោះ នៅ​ជាយក្រុង​ញូ​វ​ដេលី ទៅជា​ស្រុក​ដែលមាន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ក្នុង​រយៈពេល​១៥​ឆ្នាំ​ចុង​ក្រោយនេះ​។​

 
​គម្រោង​សំណង់​អគារ​ធំៗ ភាព​មមាញឹក​របស់​រោង​ចក្រ​បានធ្វើ​ឲ្យ​មាន​ភាពងាយស្រួល ក្នុង​ការរក​ការងារ​ធ្វើជា​ប្រចាំ​ក្នុង​ទីក្រុង​ដែលមាន​ការរីកចម្រើន​ឆាប់រហ័ស ទន្ទឹមគ្នា ដែល​ការរីកចម្រើន​ជាង​មួយ​ទសវត្សរ៍​ដ៏​យូរ​នេះ បាន​លើកកម្ពស់​ពលរដ្ឋ​ជាង​២៧០ លាន​នាក់​ឲ្យ​រួច​ផុតពី​ភាពក្រីក្រ​នៅ​ចន្លោះ​ឆ្នាំ​២០០៦ ដល់ ឆ្នាំ ២០១៦​។​
 
​តែ Javed Khan អាយុ​២៧ ឆ្នាំ​ដែល​មកដល់​ទីក្រុង​នេះ​ដើម្បី​ធ្វើជា​ពលករ​កាល ពី​១ ទសវត្សរ៍​មុន បាន​និយាយ​ពី​ការលំបាក​ក្នុង​ការរក​ការងារ​ធ្វើ​បច្ចុប្បន្ននេះ ដោយ​លោក ចំណាយពេល​ចាំ​នៅតាម​កាច់ជ្រុង​ផ្លូវ​ដើម្បី​គេ​មក​ទទួល​យកទៅ​ធ្វើការ មិនបាន​ដូច​មុន​ទេ ដោយសារតែ​ពលករ​១​ពាន់​នាក់​ដែល​រង់ចាំ​នៅ​ទីនោះ​មានតែ​៣០ ទៅ​៤០​នាក់ ទេ ដែល​ត្រូវគេ​ដឹកយក​ទៅធ្វើ​ការងារ តែ​ក្រៅពីនោះ​ត្រូវ​ទៅផ្ទះ​។ Adarsh Kumar អាយុ ២១​ឆ្នាំ ពលករ​ម្នាក់​ទៀតថា​ពីមុន​លោក​បាន​ប្រាក់​គ្រប់គ្រាន់​ផ្ញើ​ទៅ​ឪពុកម្តាយ តែ​ពេលនេះ​រកតែ​ប្រាក់​បង់ថ្លៃ​ឈ្នួល​បន្ទប់​ក៏​ពិបាក​ផង​៕​

សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com