ជាតិ
សង្គមជាតិ
នាយករដ្ឋមន្ត្រី តែងតាំងអគ្គស្នងការរង៣រូបទៀត រូបពីទំព័រហ្វេសប៊ុករបស់រនាយករដ្ឋមន្រ្តី
× តាមរយៈសំណើរបស់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ តែងតាំងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍៧រូប ក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឧត្តមសេនីយ៍ឯក មួង សុធា ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ឧត្តមសេនីយ៍ឯក ឡោ សុឡេង ត្រូវបានតែងតាំងជាអគ្គស្នងការរង។ ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ ត្រូវបានតែងតាំងជាប្រធាននាយករដ្ឋានអង្គរក្ស។
ឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាននគរបាលការពារ។ ឧត្តមសេនីយ៍ទោ ឈុន ចាត់សុខា ត្រូវបានតែងតាំងចាប្រធាននាយករដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ។ ឧត្តមសេនីយ៍ទោធូ សារឿន ត្រូវបានតែងតាំងជាប្រធាននាយករដ្ឋានប្រឆាំងភេរវកម្ម។
បច្ចុប្បន្ន នាយឧត្តមសេនីយ៍ នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ ដោយមានអគ្គស្នងការរង២០រូប។ បន្ថែមអគ្គស្នងការរងថ្មី៣រូបបន្ថែមទៀត អគ្គស្នងការរងនគរបាលជាតិ កើនឡើងដល់២៣នាក់ហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com