ជាតិ
ម្ចាស់នាវា Westerdam អរគុណកម្ពុជាដែលបានទទួល និងពិនិត្យសុខភាពជូនអ្នកដំណើរខ្លួន
18, Feb 2020 , 7:48 pm        
រូបភាព
ដោយ: ថ្មីៗ
លោក Orlando Ashford ប្រធាន​ក្រុមហ៊ុន Holland America Line ម្ចាស់​នាវា​ទេសចរណ៍ Westerdam បានអរគុណសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និង​ប្រជាពលរដ្ឋ​កម្ពុជា ព្រមទាំង​​អាជ្ញាធរ​កម្ពុជាផង ដែលបាន​ទទួលអ្នក​ដំណើរលើនាវារបស់ខ្លួនយ៉ាងកក់ក្តៅ ហើយ​ពិនិត្យ​ជំងឺ​ជូនថែមទៀត។ ការអរគុណនេះ ធ្វើឡើងក្នុងជំនួបរវាង  សម្តេច​​ ហ៊ុន សែន និង​​ម្ចាស់​នាវា​​ Westerdam នៅល្ងាចថ្ងៃទី១៨ កុម្ភៈនេះ និងដែលបានផ្សាយនៅទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន។

 


តាមប្រភពដដែល នៅក្នុងជំនួបនេះ ​ម្ចាស់​នាវា​ទេសចរណ៍ Westerdam  បាន​បញ្ជាក់ទៀតថា ​នៅថ្ងៃនេះ ឬ​ថ្ងៃស្អែក​ នឹងមាន​យន្តហោះ​មក​ដឹក​អ្នកដំណើរ​ទាំងនោះ​ត្រឡប់​ទៅ​ប្រទេស​របស់ពួកគេរៀងខ្លួន។
អត្ថបទទាក់ទង
ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអរគុណវិញដែរ ​ដល់​ក្រុមហ៊ុន​ ​ Holland America Line ម្ចាស់​នាវា​ទេសចរណ៍ Westerdam ដែល​​បាន​មកដល់​កម្ពុជា និង​​អនុញ្ញាត​ឲ្យ​កម្ពុជា​ បានធ្វើ​ការងារ​មនុស្សធម៌​មួយនេះ។ ​គួរកត់សម្កាល់ថា ជំនួបរវាង សម្តេច ហ៊ុន សែន និងម្ចាស់​នាវាWesterdam ធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីកម្ពុជា ​បញ្ចប់​ជំនួបជាមួយ​​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា៕

© រក្សាសិទ្ធិដោយ thmeythmey.com