អន្តរជាតិ
អ្នកឯកទេសចិនសម្រេចយកសារធាតុ Chloroquine Phosphate បញ្ចូលក្នុងការព្យាបាល COVID-19 លោកស្រីSun Yanrongអនុប្រធានមជ្ឈមណ្ឌលជីវសាស្ត្រនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន។ (រូបភាពទំព័រហ្វេសប៊ុកស្ថានទូតចិនប្រចាំប្រទេសកម្ពុជា)
× លោកស្រី Sun Yanrong អនុប្រធានមជ្ឈមណ្ឌលជីវសាស្ត្រនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិនមានប្រសាសន៍ថា សារធាតុ Chloroquine Phosphate អាចព្យាបាលជំងឺរលាកផ្លូវដង្ហើមបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីបានយ៉ាងមានប្រសិទ្ធភាព។ នេះបើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ដែលបានស្រង់សម្តី លោកស្រី Sun Yanrong ដែលគាត់បានបញ្ជាក់ សន្និសីទសារព័ត៌មានមួយ ដោយបានបកស្រាយពីវឌ្ឍនភាពកិច្ចជួយសង្គ្រោះព្យាបាល នៃវេជ្ជសាស្ត្រ ដែលរៀបចំឡើងដោយយន្តការទប់ស្កាត់ និងគ្រប់គ្រងរួមនៃក្រុមប្រឹក្សារដ្ឋចិន នៅថ្ងៃទី១៧ ខែកុម្ភៈ។
ការហា៊នអះអាងថាថ្នាំប្រឆាំងគ្រុនចាញ់ Chloroquine Phosphate មានប្រសិទ្ធភាពព្យាបាលCOVID-19 គឺអ្នកស្រីសំអាងលើលទ្ធផលនៃការស្រាវជ្រាវព្យាបាលជាក់ស្តែង ដែលរៀបចំឡើងដោយស្ថាប័នព្យាបាលដំណាក់កាលដំបូង។ អនុប្រធានមជ្ឈមណ្ឌលជីវសាស្ត្រនៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន ក៏អះអាងដែរថា បច្ចុប្បន្ន អ្នកឯកទេស បានជំរុញរួមគ្នា នឹងយកសារធាតុប្រភេទនេះ ដាក់បញ្ចូលក្នុងត្រីវិស័យ នៃការព្យាបាលប្រភេទថ្មីយ៉ាងឆាប់រហ័ស ដើម្បីអនុវត្តពង្រីកការព្យាបាលជាក់ស្តែង។ នេះបើតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជាដដែល។
សូមជម្រាបថា គិតមកទល់ពេលនេះ មានមនុស្សច្រើនជាង១,៨០០នាក់បានបាត់បង់ជីវិត ដោយសារជំងឺរលាកសួតបង្កដោយកូរ៉ូណាវីរុសប្រភេទថ្មី(COVID-19)និងតួលេខអ្នកជំងឺឡើងដល់ប្រមាណ ៧៣,០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com