អន្តរជាតិ
COVID-19៖ ករណី​ស្លាប់​ទី​២​នៅ​ហុងកុង​
19, Feb 2020 , 9:23 am        
រូបភាព
ដោយ: ថ្មីៗ
​បុរស​វ័យ​៧០​ម្នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19)​។ បើតាម South China Morning Post បុរស​នោះ ជា​អ្នកជំងឺ​ករណី​ទី​៥៥ ដែល​ត្រូវបាន​ពិនិត្យឃើញ​នៅ​ហុងកុង ហើយក៏​ជា​ករណី​ស្លាប់​ទី​ពីរ​នៅ​តំបន់​រដ្ឋបាល​ពិសេស​របស់​ចិន មួយ​នេះ​ផងដែរ​។​




របាយការណ៍​បង្ហាញ​ថា បុរសដែលបាន​ស្លាប់នោះ រស់នៅ​ម្នាក់ឯងនៅ​តំបន់ Kwai Chung ហើយធ្លាប់មានប្រវតិ្ត​ធ្វើដំណើរទៅកាន់ចិនដីគោក។ គាត់​បាន​ស្លាប់នាព្រឹក​ថ្ងៃពុធនេះនៅមន្ទីរពេទ្យ Princess Margaret ក្រោយធ្លាក់ខ្លួនឈឺ តាំងពីថ្ងៃទី​២ ខែកុម្ភៈ មក។

តាមប្រភពដែល SCMP ទទួលបាន បុរសនោះ មាន​ប្រវត្តិជំងឺទឹកនោមផ្អែម និង​បញ្ហាក្រលៀន ផងដែរ៕

Tag:
 កូរ៉ូណាវីរុស
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com