ជាតិ
សុខភាព
អ្នកដំណើរ Westerdam ដែល​កំពុង​នៅ​ភ្នំពេញ និង​ព្រះសីហនុ ៧៨១​នាក់ គ្មាន COVID-19 ឡើយ​
19, Feb 2020 , 9:54 am        
រូបភាព
អ្នកដំណើរ​ដែលបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកន្លងមក។​រូបថត សែម វណ្ណា
អ្នកដំណើរ​ដែលបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញកន្លងមក។​រូបថត សែម វណ្ណា
ដោយ: ថ្មីៗ
​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែកុម្ភៈ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ពី​បច្ចុប្បន្ន​សុខភាព​អ្នកដំណើរ​តាម​នាវា Westerdam ដោយ​បញ្ជាក់ថា សំណាក​អ្នកដំណើរ​ចំនួន​៧៨១​នាក់ ដែល​កំពុង​នៅ​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ សុទ្ធតែ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ថ្មី (COVID-19)​។​

 
​លទ្ធផល​ដែល​គិត​ត្រឹម​ម៉ោង​៨​ព្រឹក​ថ្ងៃ​ដដែល​នេះ បន្ថែមថា ស្ថានភាព​សុខភាព ទូទៅ​របស់​អ្នកដំណើរ​ទាំង​អ​សើ ក៏​មិនមាន​បញ្ហា​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះដែរ ហើយ​មកដល់ពេលនេះ គឺមាន​រយៈពេល​១៩​ថ្ងៃ​ហើយ ក្រោយ​ការចាកចេញ​នាវា​ពី​ហុងកុង រហូតមកដល់​ផែ​ព្រះសីហនុ​។​
 
​ក្រសួងសុខាភិបាល បាន​អះអាង​ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​សហរដ្ឋអាមេរិក វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ស្ថានទូត​ពាក់ព័ន្ធ និង​ផ្នែក​ផ្សេងៗ​ទៀត​។​
 
«​ក្រសួង​នឹង​បន្ត​កិច្ចសហការ ជា​បន្តទៀត រហូតដល់​ប្រតិបត្តិការ​សុខាភិបាល​ត្រូវបាន​បញ្ចប់​»​។ នេះ​បើតាម​ការ​ការលើកឡើង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​៕

Tag:
 Westerdam
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com