អត្ថបទពាណិជ្ជកម្ម
តោះ​! មក​មើល​ចំណុច​ផ្លាស់ប្តូរ​ថ្មី​របស់​រថយន្ត Ford Ranger Wildtrak 2020
19, Feb 2020 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់​អ្នក​ដែល​និយម​ជិះ​រថយន្ត Pickup ប្រាកដជា​ស្គាល់​រថយន្ត Ford Ranger នេះហើយ ដោយសារ​ភាព​ធន់ រឹងមាំ និង​ទំនើប​មិន​ចាញ់​រថយន្ត SUV នោះឡើយ​។ កត្តា​នេះ​បានធ្វើ​ឲ្យ   រថយន្ត Pickup មួយ​នេះ​ទទួលបាន​ប្រជាប្រិយភាព មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ នៅក្រៅ​ប្រទេស ក៏​ទទួលបាន​ការពេញនិយម​យ៉ាងច្រើន​កុះករ​ដែរ​។  
 
​យ៉ាងណាមិញ Ford Ranger 2020 ក៏បាន​មកដល់​ប្រទេស​កម្ពុជា ហើយ​រថយន្ត​ដែល​កំពុង​ចរាចរណ៍​លើ​ដងផ្លូវ​ក៏មាន​ចំនួន​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ​។ សម្រាប់​ឆ្នាំ 2020 នេះ​ក្រុមហ៊ុន Ford បាន​កែច្នៃ​ប៉ុន្មាន​ចំណុច​ថ្មីៗ នៅលើ Ford Ranger រួមមាន​ដូចជា​៖
 
1.​ ​ចង្កៀង​ខាងមុខ​ប្រើ​ចង្កៀង​គុជ LED រាង​ជ្រុង (High Performance Bi-LED Projector Headlights) ដែល​ប្រើ​ភ្លើងពណ៌​ស ធ្វើ​ឲ្យ​កម្រិត​ពន្លឺ​របស់​ភ្លើង​កូដ​ភ្លឺ​ច្បាស់​ជាង​មុន ដល់​ទៅ 17% រីឯ​ភ្លើង​ហ្វា​វិញ គឺ​ភ្លឺ​ជាង​មុន​ដល់​ទៅ 20%


 
2.​ ​យ៉ាន់​កង់ ធ្វើ​ពី​ដែក​អាលុយមីញ៉ូម​គុណភាព​ខ្ពស់ និង​បាន​រចនា​ថ្មី​បែប​ស្ព័​រ​កាន់តែ​ស្រស់ស្អាត និង​ទាក់ទាញ 


 
3.​ ​មាន​បំពាក់​ជាមួយ​រន្ធ USB នៅក្បែរ​កញ្ចក់​មើល​ក្រោយ ដែល​អាច​ឲ្យ​អ្នក​សាក​ទូរស័ព្ទ ឬ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ផ្សេងៗ​បាន​ផងដែរ ហើយ​កាន់តែ​ពិសេស សម្រាប់​អ្នក​ដែល​ចង់​ត​កាមេរ៉ា​សុវត្ថិភាព ដើម្បី​ថតរូប​ភាព​ចរាចរណ៍​ខាងមុខ​រថយន្ត ក៏​អាច​យក​ខ្សែ​កាមេរ៉ា​មក​ដោត​ជាមួយ​រន្ធ USB នេះ​ផ្ទាល់ ដោយ​ពុំ​ចាំបាច់​បន្លាយខ្សែ​តាម​កញ្ចក់​រថយន្ត​ដែល​មើលទៅរ​ញ៉េ​រ​ញៃ និង​គ្មាន​សណ្ដាប់ធ្នាប់​ទៀត​នោះទេ​


 
4.​ ​បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី និង​អេក្រង់ Touchscreen 8 អ៊ី​ញ មាន​ភាពរស់រវើក​ជាង​មុន កាន់តែ​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​ដូចជា ការ​ស្ដាប់​វិទ្យុ តន្ត្រី និង​ការកម្សាន្ត​នានា​


 
​ក្រៅពីនេះ Ford Ranger 2020 ក៏​នៅមាន​ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​សុវត្ថិភាព ដែលមាន​នៅលើ​ម៉ូ​ដែល 2019 ដូចគ្នា មានដូចជា​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ (Pre-Collision Assist) និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Autonomous Emergency Braking) ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង (Lane Keeping System) ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គម្លាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធ​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ ឲ្យ​ឈប់សម្រាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System) ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Parallel Parking Assist) ប្រព័ន្ធ​ទប់​រថយន្ត​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត (Hill Launch Assist) និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​ចុះ​ចំណោត (Hill Descent Control) និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ទៀត​។​


 
​ម្យ៉ាងទៀត រាល់​ការទិញ​រថយន្ត Ford ពី​ក្រុមហ៊ុន Ford ផ្ទាល់​លោកអ្នក​នឹង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ដូចជា​ទទួល​បានការ​ធានា​ពី​ក្រុមហ៊ុន​ផ្ទាល់ រហូតដល់​ទៅ 3 ឆ្នាំ ឬ 100,000km ដែល​កាលពីមុន​ត្រឹមតែ 3 ឆ្នាំ ឬ 60,000km តែប៉ុណ្ណោះ​។ ហើយ​ក្រុមហ៊ុន​ក៏មាន​សេវា​ជួសជុល​ចល័ត 24​ម៉ោង គ្រប់​ខេត្ត​ក្រុង​ផងដែរ​។ ក្រៅពីនេះ ក្រុមហ៊ុន​ក៏មាន​ផ្ដល់​សេវាកម្ម​ប្ដូរ​រថយន្ត​ចាស់ យក​រថយន្ត​ថ្មី ដោយ​ទិញ​ចូល​រថយន្ត​មួយ​ទឹក​ពី​អតិថិជន ដែលមាន​បំណង​ប្ដូរ​រថយន្ត Ford ម៉ូ​ដែល​ថ្មី រីឯ​ការបង់​រំ​លោះ​រថយន្ត​វិញ ក៏មាន​លក្ខណៈ​ងាយស្រួល មិន​ស្មុគស្មាញ និង​ឆាប់រហ័ស​ផងដែរ​។​


 
​បើ​ចង់ដឹង​ច្បាស់​សូម​ទស្សនា Video ខាងក្រោម​៖

 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com