អត្ថបទពាណិជ្ជកម្ម
realme នឹង​រៀបចំ​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​តាម​អ៊ីន​ធឺ​ណិ​ត​ជាស​កល ការបង្ហាញ​ផលិតផល 5G ដំបូង​របស់ខ្លួន​-realme X50 Pro 5G
19, Feb 2020 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ នៅឯ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ realme ដែលជា​ម៉ាក​ស្មា​ត​ហ្វូ​ន ដែល​ពង្រីក​វិសាលភាព​រីកចម្រើន​លឿន​បំផុត បានប្រកាស​ជា​ផ្លូវការ​ថា ខ្លួន​នឹង​រៀបចំ​ព្រឹត្តិការណ៍​សម្ពោធ​ផលិតផល​ថ្មី 5G តាម​អ៊ីនធឺណិត ក្នុង​ប្រធានបទ​គោល​គឺ​«​ល្បឿន​នៃ​អនាគត​» នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ នៅ​ម៉ោង ១០​ព្រឹក នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ (UTC + 01: 00) ឆាប់ៗ​នេះ​។
 
​ស្មា​ត​ហ្វូ​ន​ស៊េរី 5G ដំបូងបង្អស់​របស់ realme X50 Pro 5G នឹង​បង្ហាញខ្លួន​ជា​លើកដំបូង នៅលើ​គេហទំព័រ នៅពេល​ឆាប់ៗ​នេះ​។ ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់ នឹង​ចាប់ផ្តើម​នៅ​ម៉ោង 10:00 ព្រឹក ថ្ងៃទី 24 ខែកុម្ភៈ (UTC + 01: 00 ) (​ម៉ោង​នៅ​ប្រទេស​កម្ពុជា 16:00 ល្ងាច )​នៅ​ទូទាំង​ពិភពលោក​ក្នុង​ជាង​15​ទីផ្សារ​នៅលើ​យូ​ធូប ហ្វេ​ស​ប៊ុ​ក​និង​គេហទំព័រ realme.com ។​
​ក្នុងនាម​ជា​អ្នក​ពេញនិយម នៃ​ពិភព​បច្ចេកវិទ្យា 5G ទូទាំង​ពិភពលោក realme បាន ប្រកាន់ខ្ជាប់​នូវ​គំនិត​គោលការណ៍ “Dare to Leap” នឹង​បង្ហាញ​សមិទ្ធផល​ស្មា​ត​ហ្វូ​ន 5G ដំបូងបង្អស់​របស់ខ្លួន គឺ realme X50 Pro 5G ដែល​បំពាក់​ដោយ​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយ របស់​ក្រុមហ៊ុន Qualcomm គឺ Snapdragon 865 5G ។ realme នឹង​បន្ត​នាំមក​នូវ​ការភ្ញាក់ផ្អើល​ដល់​អតិថិ​ជន​ទាំងអស់​។ 
 

​រូបភាព​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​ផ្លូវការ របស់ realme X50 Pro 5G
 
​ស្មា​ត​ហ្វូ​ន 5G ដំបូងបង្អស់​ដែល​បំពាក់​ដោយ​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយ Snapdragon 865 5G នឹងត្រូវ​ដាក់​ប្រកាស​ជា​ផ្លូវការ​
 
​នៅក្នុង​កិច្ចប្រជុំ​កំពូល​បច្ចេកវិទ្យា Qualcomm Snapdragon លើក​ទី​៤ ដែល​បាន​ធ្វើឡើង​នៅ​ចុង​ឆ្នាំនេះ ក្រុមហ៊ុន Qualcomm បានប្រកាសថា realme នឹង​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់​មួយ ក្នុងចំណោម​ស្វាត​ហ្វូ​ន​ទាំងអស់ ដែល​បាន​បំពាក់​ប្រព័ន្ធ Snapdragon 765G និង Snapdragon 865 5G ។ ជាងនេះទៅទៀត នៅ​ថ្ងៃទី ៧ ខែ មករា ឆ្នាំ​២០២០ ស្មា​ត​ហ្វូ​ន 5G ដំបូងបង្អស់​របស់ realme គឺ realme X50 pro 5G ដែល​បំពាក់​ដោយ​ប្រព័ន្ធ Snapdragon 765G “5G Youth flagship” នោះ បានដាក់​លក់​ជា​ផ្លូវការ នៅ​ប្រទេស​ចិន​ហើយ​។ ផលិតផល​ទាំងអស់ សុទ្ធតែ​ទទួលបាន​ការគាំទ្រ និង​កោតសរសើរ​ពី​អតិថិជន​។ 
 
​ក្រុមហ៊ុន realme នឹង​នាំមក​នូវ​ផលិតផល​ដ៏​ពិសេស​មួយ គឺ realme X50 Pro 5G ដែលជា​ផលិតផល​ស្មា​ត​ហ្វូ​ន 5G ដំបូងបង្អស់​របស់ខ្លួន ដែល​ភ្ជាប់​មកជា​មួយ​បន្ទះ​ឈី​ប​ជំនាន់​ចុងក្រោយ នៃ​ប្រព័ន្ធ Snapdragon 865 5G ។ 
 
​ដ្បិតថា​ជា​ម៉ាក​យីហោ​វ័យក្មេង​មែនពិត ប៉ុន្តែ​ក្រុមហ៊ុន realme បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ដើម្បី​ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដំបូងបង្អស់ ដែល​បំពាក់​បន្ទះ​ឈី​ប Qualcomm Snapdragon 865 5G ដែល​នេះ​មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​នោះទេ​។ ទន្ទឹមគ្នានេះ ក្រុមហ៊ុន realme បាន​បង្កើត​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​បណ្តាញ​ផ្គត់ផ្គង់​ដែល​តំណាង​ដោយ​ក្រុមហ៊ុន Qualcomm ដែល​អាច​ផ្តល់ជូន​អតិថិជន​ទូទាំង​ពិភពលោក នូវ​បច្ចេកវិទ្យា​និង​ផលិតផល​ទំនើប​បំផុត​។​
 
realme នឹង​ខិតខំ​ដើម្បី​ក្លាយជា​ម៉ាក​បច្ចេកវិទ្យា ដែល​ប្រកាន់ខ្ជាប់​នូវ​ទស្សនវិស័យ "Dare to Leap" ហើយនឹង​បង្ហាញខ្លួន​នៅក្នុង​ទី ក្រុង​Madrid ក្នុងនាម​ជា​ម៉ាក​សញ្ញា​ដែល​ឈានមុខ​គេ​លំដាប់​ពិភពលោក​។ 
 
​ចាប់តាំងពី​ការបង្ហាញ​ខ្លួន​ជា​សាធារណៈ​មក realme បាន​រីកចម្រើន​ជាមួយនឹង​គំនិត “Dare to Leap” និង​ផលិត​ផលស្មា​ត​ហ្វូ​ន​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់​។ យោងតាម​ស្ថិតិ​ពិភពលោក​ដែល​បាន​រាយការណ៍​ដោយ Counterpoint ការនាំចេញ​ស្មា​ត​ហ្វូ​ន realme សរុប​នៅក្នុង​ត្រីមាស​ទី​៣ នៃ​ឆ្នាំ​២០១៩ មាន​ចំនួន​លើសពី​១០​លាន​គ្រឿង រហូត​ជាប់​ចំណាត់ថ្នាក់​ទី​៧ បើ​ប្រៀប​ជាមួយ​ទីផ្សារ​ទូរស័ព្ទ​កំពូលៗ នៅ​ជុំវិញ​ពិភពលោក​។ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៨ realme មាន​អត្រាកំណើន​រហូតដល់ 808% ហើយ​បាន​ក្លាយជា​យីហោ​ស្មា​ត​ហ្វូ​ន​ដែល មានការ​រីកចម្រើន​លឿន​បំផុត នៅលើ​ពិភពលោក​ផងដែរ​។ ក្នុងពេល​ជាមួយគ្នានេះដែរ realme ដែលជា​យីហោ​ផ្តោតលើ​ទីផ្សា​ពិភពលោក​កំពុង​ចា​រាច​រណ៍​យ៉ាងសកម្ម​នៅលើ​ទីផ្សារ ធំៗ​ចំនួន ២៥ នៅ​ទូទាំង​ពិភពលោក រួមមាន​ប្រទេស ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ រុស្ស៊ី​មជ្ឈិមបូព៌ា និង​អឺរ៉ុប​ជាដើម​។ នេះ​សបញ្ជាក់​ឱ្យឃើញថា realme កំពុង​មានឈ្មោះ​ល្បីល្បាញ ពាសពេញ​ពិភពលោក​។​
 
​នៅ​ឆ្នាំ ២០២០ នេះ realme នឹង​ដើរតួ​ជា “​អ្នក​ពេញ​និយមនៃ​ពិភព​បច្ចេកវិទ្យា និង​ការកម្សាន្ត​”​។ ទន្ទឹមនឹង​នេះដែរ realme បាន​យកចិត្តទុកដាក់ ចំពោះ​តម្រូវការ​របស់​អតិថិជន​វ័យក្មេង​យ៉ាង​ពិសេស ជាមួយនឹង​ម៉ាស៊ីន​ភ្លោះ​នៃ​ស្មា​ត​ហ្វូ​ន និង AloT ក្រុមហ៊ុន realme នឹង​បង្កើត​ជីវិត​បែប​ទាន់សម័យ និង​ឆ្លាត​វៃ​ដែល​ពេញនិយម​បំផុត​។ ជាងនេះទៅទៀត realme យល់​ពី​តម្រូវការ​អតិថិជន​វ័យក្មេង ហើយ​ផ្តល់ជូន​ផលិតផល​បច្ចេកវិទ្យា​យ៉ាង​ទាន់សម័យ ជាមួយនឹង​បទពិសោធន៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ដល់​អតិ​ថិ​ជន​របស់ខ្លួន នៅ​ទូទាំង​ពិភពលោក​។​
 
​ក្នុងនាម​ជា​ម៉ាក​យីហោ​វ័យក្មេង realme នឹង​បង្ហាញ​សក្ដានុពល​របស់ខ្លួន​ថា នឹង «​ក្លាយជា​អ្នក​និយម​បច្ចេកវិទ្យា​យ៉ាង​ទាន់សម័យ​» ដែល​មិន​ត្រឹមតែ​ជា​ជំហាន​ដ៏​ធំ​មួយ​ក្នុងការ​កសាង​ម៉ាក​យីហោ realme ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជាការ​ចាប់ផ្តើម​ដ៏​សំខាន់​ជាមួយនឹង​ជំហាន​ថ្មី​របស់ realme ក្នុង​បេសកកម្ម​នៅ​ឆ្នាំ 2020 នេះ​ផងដែរ​៕
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​តំណរ​ភ្ជាប់​នេះ​៖ https://www.facebook.com/realmeCambodia/
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com