ជាតិ
២៥ខេត្ត/រាជធានី
«​សម្ល​ទំពាំង​វល្លិ​យាវ​»​ម្ហូប​អត្តសញ្ញាណ​ដែល​ល្បី​ត​ជំនាន់​របស់​អ្នកស្រុក​វ៉ារិន ខេត្តសៀមរាប​ ​
19, Feb 2020 , 12:50 pm        
រូបភាព
សៀមរាប​៖ សម្ល​«​ទំពាំង​វល្លិ​យាវ​» គឺជា​ម្ហូប​អត្តសញ្ញាណ​ប្រចាំ​របស់​សហគមន៍​អភិរក្ស​ព្រៃឈើ​ច​ង្រា្ក​ន​រយ ក្នុងស្រុក​វ៉ារិន ខេត្តសៀមរាប​។ បើតាម​អ្នក ឈឿន សុ​ឌី ប្រធាន​សហគមន៍​អភិរក្ស​ព្រៃឈើ​ច​ង្រា្ក​ន​រយ សម្ល «​ទំពាំង​វល្លិ​យាវ​»​នេះ ក្រៅពី​អ្នកស្រុក​វ៉ារិន ពុំមាន​អ្នកចេះ​ធ្វើ​មុខម្ហូប​នេះ​មាន​រសជាតិ​ដើម និង​ឆ្ងាញ់​នោះទេ​។



សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មានថ្មីៗ និងអ្នកស្រី ឈឿន សុឌី ប្រធានសហគមន៍ទេចរណ៍ធម្មជាតិចង្ក្រានរយ ដូចតទៅ៖

អ្នកស្រី សុ​ឌី បាន​បន្តថា សម្ល​ប្រចាំ​សហគមន៍​ព្រៃឈើ​ចង្ក្រាន​រយ​នេះ ធា្ល​ប់យក​ទៅ​ចូលរួម​ប្រកួតប្រជែង ជាមួយ​អាហារ​ប្រចាំ​តំបន់​ផ្សេងៗ ក្នុង​កម្រិត​ថ្នាក់​ខេត្ត ដោយ​ទទួលបាន​ជ័យលាភី​លេខ​២ ផងដែរ​។ ប្រធាន​សហគមន៍​ព្រៃឈើ រូបនេះ បានបញ្ជាក់ សម្ល​«​ទំពាំង​វល្លិ​យាវ​»​នេះ គឺមាន​គ្រឿងផ្សំ​តិចតួច និង​ងាយស្រួល​ក្នុងការ​ចម្អិន​។ គ្រឿងផ្សំ​នៃ​សម្ល​នេះ​រួមមាន ទំពាំង​, វល្លិ​យាវ​ដែលមាន​ដុះ​ក្នុងព្រៃ​, ខ្ទិះដូង​, អង្ករ​ត្រាំ​ទឹក និង​គល់​ស្លឹកគ្រៃ​។ វិធី​ធ្វើ លោកអ្នក​គ្រាន់តែ​យក​វល្លិ​យាវ បុក​ជាមួយ​អង្ករ​ត្រាំ​ទឹក និង​គល់​ស្លឹកគ្រៃ ហើយ​ដាក់​លាយ​ជាមួយ​ទឹក​ក្នុង​បរិមាណ​ដែល​ត្រូវ​ស្ល ដោយ​ចម្រោះ​យក​កាក​នៃ​វល្លិ​នោះ​ចោល​។ ពោលគឺ​យកតែ​ទឹក​វល្លិ​យាវ​សម្រាប់​ស្ល​ជាមួយ​ទំពាំង​ប៉ុណ្ណោះ​។ អ្នកស្រី ឈឿន សុ​ឌី បាន​អះអាងថា សម្ល​នេះ​ក៏​ជា​ថ្នាំបុរាណ សម្រាប់​ព្យាបាល​ជំងឺ​ក្រពះ និង​ពោះវៀន ផងដែរ​៕

Tag:
 សម្ល​
  អត្តសញ្ញាណ​
  អភិរក្ស​
  ព្រៃឈើ​
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com