ជាតិ
សម្តេច ហ៊ុន សែន​៖ ការបណ្តុះបណ្តាល​គ្រូបង្រៀន​នៅតែ​ជា​មូលដ្ឋាន​នៃ​ការបង្កើត​ធនធានមនុស្ស​
19, Feb 2020 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ការបណ្តុះបណ្តាល​គ្រូបង្រៀន គឺ​នៅតែ​ជា​មូលដ្ឋាន​សំខាន់ ក្នុង​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​វិស័យ​អប់រំ ដែលជា​ទិសដៅ​អទិភាព​របស់​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហ៊ុន សែន ដោយ​សម្តេច បាន​បញ្ជាក់ថា ស្តង់ដារ​នៃ​ការជ្រើសរើស​គ្រូបង្រៀន​ថ្នាក់​អនុវិទ្យាល័យ និង​វិទ្យាល័យ​នៅ​កម្ពុជា​បច្ចុប្បន្ន គឺ​ត្រូវមាន​កម្រិត​ចាប់ពី​បរិ​ញ្ញ​ប​ត្រ​ឡើងទៅ​។

 
​បើតាម​ប្រសាសន៍​សម្តេច ហ៊ុន សែន ការបណ្តុះបណ្តាល​ជំនាញ​របស់​គ្រូបង្រៀន គឺជា​កិច្ច​ការសំខាន់ ក្នុង​ការកសាង​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព ក្នុង​វិស័យ​អប់រំ​។   សម្តេច បានបញ្ជាក់​ក្នុង​ពិធី ប្រគល់​សញ្ញាបត្រ​ដល់គ​រុ​សិស្ស​-​គរុ​និស្សិត​បញ្ចប់​ការសិក្សា​ជិត​២​ពាន់​នាក់  នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ថ្ងៃទី​១៨​កុម្ភៈ ឆ្នាំ​២០២០  ដូច្នេះ​៖«​យើង​នឹង​បន្ត​ការខិតខំ​បន្តទៀត​ក្នុង​វិស័យ​អប់រំ​។ ក្នុងនោះ​មាន​ទាំង​ការវិនិយោគ​ក្នុងការ​សាងសង់​ទីកន្លែង​អប់រំ ទាំង​វិនិយោគ​សម្រាប់​បង្កើន​ជីវភាព​របស់​គ្រូបង្រៀន ទាំង​ការវិនិយោគ​លើ​ការធ្វើដំណើរ និង​ស្នាក់នៅ​របស់​គ្រូបង្រៀន ដើម្បី​លើកកម្ពស់​សមត្ថភាព​គ្រូ ក្នុងការ​បង្រៀន​សិស្ស​»​។​
 
​សូម​ស្តាប់ ប្រសាសន៍ របស់​សម្តេច ហ៊ុន សែន​៖ 
 

 

Tag:
 គ្រូបង្រៀន​
  ធនធានមនុស្ស​
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com