លោក កេ​ត សោ​ផាន់ ត្រូវបានតែងតាំង​ជា​ទូត​ខ្មែរ​នៅ​បារាំង រួមទាំង​ប្រទេស និង​បូរី​ក្សត្រ​៦​ទៀត
ជាតិ
សង្គមជាតិ
លោក កេ​ត សោ​ផាន់ ត្រូវបានតែងតាំង​ជា​ទូត​ខ្មែរ​នៅ​បារាំង រួមទាំង​ប្រទេស និង​បូរី​ក្សត្រ​៦​ទៀត
19, Feb 2020 , 8:19 pm        
រូបភាព
រូបពីក្រសួងព័ត៌មាន
រូបពីក្រសួងព័ត៌មាន
​ភ្នំពេញ​៖ លោក កេ​ត សោ​ផាន់ អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​៧ រួមមាន បារាំង  អ៊ីតាលី ព័រទុយហ្កាល់ អេ​ស្ប៉ា​ញ ម៉ា​ល់តា បូរី​ក្សត្រ​អង់​ដ័​រ និង បូរី​ក្សត្រ​ម៉ូ​ណា​កូ ដែលមាន​និ​វេស​ដ្ឋា​ន​រួម នៅ​ទីក្រុង​ប៉ារីស​។ ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក កាលពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២០ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​។


 
​លោក កេ​ត សោ​ផាន់ ក៏​ធ្លាប់​ធ្វើជា​អ្នកនាំពាក្យ​ក្រសួងការបរទេស​ដែរ​។ មុននឹង​លោក ទទួលបាន​ការតែងតាំង លោក ចែម វី​ឌ្យ៉ា គឺជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​បណ្តា​ប្រទេស​ទាំងនោះ​៕ 

Tag:
 ​កេ​ត សោ​ផាន់
© រក្សាសិទ្ធិដោយ thmeythmey.com