អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍កូឡា រៀបចំឲ្យមានជំនួបរវាងក្រុមតូចSMALLWORLD SMALLBAND និងអ្នកគាំទ្រពួកគេ នៅថ្ងៃសុក្រនេះ
× ក្រុមហ៊ុនផលិតទឹកក្រូចអាយស៍ កូឡា នឹងរៀបចំជំនួបរវាងតារាចម្រៀង Original Song គឺ SMALLWORLD SMALLBAND ក្រុមតូច និងប្រិយមិត្តគាំទ្ររបស់ពួកគេ នៅថ្ងៃសុក្រ ទី២១ កុម្ភៈ ខាងមុខនេះចាប់ពីវេលាម៉ោង ៤ រសៀល នៅមណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី៣ ដើម្បីជាកិច្ចស្វាគមន៍ដល់មុខងារថ្មីរបស់ពួកគេ ក្នុងនាមជាទូតសុឆន្ទៈ ផ្លូវការតំណាងម៉ាកផលិតផលទឹកក្រូច អាយស៍ កូឡា។
លោកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានរៀបរាប់ពីកម្មវិធីគោល មួយចំនួនថា៖«នៅក្នុងកម្មវិធីនេះនឹងមានការប្រកាសស្វាគមន៍ជាផ្លូវការ និងអបអរសាទរនូវការចាប់ផ្តើមភាពជាដៃគូ រវាងទឹកក្រូច IZE Cola និង SMALLWORLD SMALLBAND ក្រុមតូច ការប្រគំតន្ត្រី និងថតរូបជាមួយអ្នកគាំទ្រ និងកាដូអនុស្សាវរីយ៍ផ្សេងៗពីក្រុមតូចផងដែរ»។
លោកស្រី ក៏សូមគោរពអញ្ជើញប្រិយមិត្តដែលគាំទ្រ SMALLWORLD SMALLBAND ក្រុមតូចឲ្យមកចូលរួមដោយសេរីជាភ្ញៀវកិត្តយស និងជាសាក្សីនៃការស្វាគមន៍ជាផ្លូវការ នៃមុខងារថ្មី ជាទូតសុឆន្ទៈ តំណាងទឹកក្រូចអាយស៍ កូឡា របស់យើង៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com