ONE Championship
កីឡាជាតិ
ជាតិ
Stamp Fairtex រំពឹង​វាយ​ឲ្យ​បាន​៥​ទឹក​ម្តងទៀត ពេល​ជួប​គូសត្រូវ​ចាស់ Janet Todd
20, Feb 2020 , 9:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

Stamp Fairtex បាន​ប្រើពេល​៥​ទឹក​ប្រកួត​ទល់ Janet Todd នា​ជំនួប​លើក​មុន ដែលជា​គូប្រជែង​ដ៏​គ្រោះថ្នាក់​ម្នា​ក់នៅ ONE Super Series ឆ្នាំ ២០១៩​។ ឥឡូវនេះ Stamp បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ស្វាគមន៍​ការប្រកួត​ដ៏​អស្ចារ្យ​ជាថ្មី​ម្ដងទៀត​។​


 
​កាល​ខែកុម្ភៈ​ឆ្នាំមុន​កីឡាការិនី​ថៃ​ឈ្នះ​ខ្សែក្រវាត់ ONE Atomweight Muay Thai World Title ក្រោយ​យកឈ្នះ​គូបដិបក្ខ​សញ្ជាតិ​អាមេរិក​រូបនេះ ប៉ុន្តែ​ពេលនេះ គឺ ជា​រឿង​ខុសប្លែក​មួយពេល Stamp ត្រូវ​ឡើងមក​ការពារ​ខ្សែក្រវាត់ ONE Atomweight Kickboxing World Championship វិញ​ម្ដង​មិនមែន​មួយ​ថៃ​នោះទេ​នៅ​ថ្ងៃទី ២៨ ខែ កុម្ភៈ ខាងមុខ​ក្នុង​កម្មវិធី ONE: KING OF THE JUNGLE នៅ​សង្វៀន Singapore Indoor Stadium  នា​ប្រទេស​សិង្ហ​បុរី​។  កីឡាការិនី​មកពី Pattaya ជឿជាក់ថា​ការប្រកួត​សងសឹក​នេះ​នឹង​ល្អមើល​ខ្លាំង​ជាក់​ជាមិនខាន​។​
 
 
Stamp បាន​ថ្លែងថា ៖«​ការប្រកួត​សងសឹក​ទល់នឹង Janet គឺ​ដូរ​មក​ប្រកួត​ក្បាច់ kickboxing ដូច្នេះ​វា​ពិតជា​ខុសគ្នា​។ ខ្ញុំ​គិតថា​យើង​ទាំងពីរ​ត្រូវ​រង់ចាំ​បន្តិច​ថា​តើ​ត្រូវ​ចេញ​កណ្ដាប់ដៃ ឬ ជើង​។ ហើយ​យើង​គិត​ដូច្នេះ​ថា​ក្បាច់​ណា​អាចធ្វើ​ឲ្យ​គូប្រជែង​គ្រោះថ្នាក់​បាន​»​។​
 
​វា​ជា​ឆ្នាំ​ដ៏ រវល់​សម្រាប់ Stamp បន្ទាប់ពី​តតាំង​នឹង Todd ព្រោះ​រូបគេ​បាន​ប្រឡូក​ក្នុង​វិស័យ​គុន​ចម្រុះ និង ការពារ​ខ្សែក្រវាត់ Muay Thai  ទៀតផង​។ បែបណា​ក្ដី “JT” នៅតែ​ជា​កីឡាការិនី​មាន​ក្បាច់​ប្រយុទ្ធ​ល្អ និង​ល្អ​ឡើងៗ​ពីមួយ​ប្រកួត​ទៅមួយ​ប្រកួត បន្ទាប់ពី JT ឈ្នះ​៣​លើក​ជាប់​គ្នា​ដូចជា​ឈ្នះ Wang Chin Long, ឈ្នះ​អតីត​ម្ចាស់​ខ្សែក្រវាត់ ONE World Champion កីឡាការិនី Chuang Kai Ting, និង ឈ្នះ Ekaterina Vandaryeva​។ 
 
Stamp មិនមាន​អារម្មណ៍​ដូច​ប៉ះគ្នា​លើក​មុន​នោះទេ ព្រោះ Todd នឹង​ល្អ​ជាមុន​។ ប៉ុន្តែ Stamp បាន​សិក្សា​ដៃគូ​ដោយ​ទស្សនា​វីដេអូ​ខ្លះៗ​រួចមកហើយ​។ កីឡាការិនី​វ័យ ២២ ឆ្នាំ​រំលឹក​បែបនេះ​៖ «​ខ្ញុំ​បាន​មើល​វីដេអូ​កាល​ប៉ះគ្នា​លើក​មុន​។ ខ្ញុំ​នឹង​ប្រើ​វា​ដើម្បី​បង្កើត​ផែនការ​លើស​ង្វៀន​ដោយ​ខ្លួនឯង​។ ខ្ញុំ​គិតថា​តាក់​ទិ​ក​របស់ខ្ញុំ​នឹង​ល្អ​ជាង​រូបគេ​។ ខ្ញុំ​នៅតែមាន​ប្រៀប​។ ផែនការ​របស់ខ្ញុំ គឺ ម៉ាត់​ផង​ទាត់​ផង​ដើម្បី​រក្សា​លំនឹង ការពារ​ខ្លួន និង ប្រើ​តាក់​ទិ​ក គ្រប់គ្រង​ការប្រកួត​»​។​
 
​កីឡាការិនី​ដែលមាន​ស្រុកកំណើត​នៅ Rayong ហ្វឹកហាត់​ជាមួយ​គ្រូ​ប្រដាល់សកល​ជំនាញ​ដើម្បី​ជួយ​ឲ្យ​រូបគេ​ល្អប្រសើរ និង អាច​ផ្លាស់ប្ដូរ​ក្បាច់​មក​ប្រកួត kickboxing បានល្អ​។ ដោយសារ​មិនអាច​ចូលចាប់ ឬ អត់​ប្រើ​កែង Stamp បាន​ផ្ដោតលើ​ក្បាច់​ដែល​ត្រូវធ្វើ​។ ក្បាច់​ដៃ​របស់ Stamp ក៏​មិន​អន់​ដែរ ពោល​មាន​ប្រសិទ្ធ​ដូច​កាល​ជួប Todd លើក​មុន​អីចឹង និង បន្ត​ពង្រឹង​ខ្លួន​បន្ថែមទៀត មុន​ជួបគ្នា​។ 
 
«​ខ្ញុំ​ត្រូវតែ​ដាល់​ឲ្យ​ច្រើន ព្រោះ​ខ្ញុំ​ត្រូវការពារ​ខ្សែក្រវាត់​មួយឆ្នាំ​មានតែ​ម្ដង​ប៉ុណ្ណោះ​។ ខ្ញុំ​ត្រូវអនុវត្ត​ប្រកួត​ប្រដាល់សកល​ឲ្យ​បាន​ច្រើន​តាម​អាចធ្វើ​ទៅបាន​។  ខ្ញុំ​ផ្ដោតអារម្មណ៍ និង​ហាត់​ប្រដាល់សកល​ឲ្យ​ច្រើន​»​។ កីឡាការិនី​មកពី Fairtex ពន្យល់​បែបនេះ​។ 

 
 
​ដើម្បី​ស្វែងយល់​ដៃគូ​ឲ្យ​កាន់តែច្បាស់ Stamp បាន follow Instagram របស់ Todd និង​លើកសរសើរ​អំពី​ការហ្វឹកហាត់​របស់​កីឡាការិនី​វ័យ​៣៤​ឆ្នាំ​រូបនេះ​។ កីឡាការិនី​ថៃ នឹង​ប្រកួត​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុង​៥​ទឹក​ដោយ​ឥត​លាក់លៀម និង ដើម្បី​ទទួលបាន​ពិន្ទុ​ឈ្នះ​ពី​សំណាក់​ចៅក្រម​។ 
 
«​ចំពោះ Todd ខ្ញុំ​គិតថា មានប្រៀប​របស់គេ​គឺ រាងកាយ​។ គេ​មាន​សាច់​មាំ​ល្អ និង មើលទៅ​មាំមួន​ណាស់​។ ខ្ញុំ​បាន​មើល​គេ​តាម Instagram គេ​សមជា​កីឡាការិនី​ដ៏​ល្អ​ពិតមែន​។ តែ​ខ្ញុំ​នឹង​ឈ្នះ​។ ការប្រកួត​នេះ​មិនអាច​ចូល​កៀក​ពេក​ទេ​។ ខ្ញុំ​ជឿជាក់ថា​អាច​ផ្ដួល Todd ឲ្យ​សន្លប់​បាន​ដែល​ខ្ញុំ​មិនបាន​ធ្វើ​ពីមុន​»​។ Stamp គូ​បញ្ជាក់​បែបនេះ​។ 
 
​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់ World Championship ត្រូវបាន​ទទួលដំណឹង​បន្ទាប់ពី​ការប្រកួត​ចុងក្រោយ​របស់ Stamp​។ Stamp បានបញ្ចប់ Puja “The Cyclone” Tomar មិន​ដល់​មួយ​ទឹក​នោះទេ​នៅក្នុង​កម្មវិធី ONE: A NEW TOMORROW កាល​ដើមខែ មករា​។ 
 
Stamp បន្ថែមថា​៖«​វា​ជា​ពេលដែល​សម្រាក​បានល្អ​។ ការហ្វឹកហាត់​ធម្មតា​។ ខ្ញុំ​ហ្វឹកហាត់ និង គេង​បានល្អ​។ ដូច្នេះ​វា​គ្រប់គ្រាន់​ហើយ​។ ឥឡូវនេះ​ខ្ញុំ​គិតថា ខ្ញុំ​ត្រៀម​រួចរាល់ ៧៥% ហើយ​។ វា​ពិតជា​សំខាន់​ណាស់​។ ក្នុងនាម​ម្ចាស់​ខ្សែក្រវាត់ ខ្ញុំ​ត្រូវតែ​ការពារ​វា​ឲ្យ​បាន ហើយ​ខ្ញុំ​ជា​កីឡាការិនី​ដំបូង​ឈ្នះ​ខ្សែក្រវាត់​ពីរ​ស្ថាប័ន​ផ្សេងគ្នា​»​។ 
 
Stamp សង្កត់ធ្ងន់ថា​៖«​ខ្ញុំ​ចង់​សំណូមពរ​ដល់​ប្រជាជន​ថៃ​ទៅ​ទីនោះ​ដើម្បី​គាំទ្រ​ខ្ញុំ​។ ខ្ញុំ​មិន​ត្រឹមតែ​ប្រឹង​ឲ្យ​អស់​សមត្ថភាព​ទេ ប៉ុន្តែ​ថែមទាំង ពាក់​ខ្សែក្រវាត់​ដដែល​នេះ​មក​ប្រទេស​ថៃ​វិញ និង នៅ​ជាមួយ​ខ្ញុំ​ឲ្យ​បានយូរ​តាមតែ​អាចធ្វើ​ទៅបាន​»​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕  



© រក្សាសិទ្ធិដោយ thmeythmey.com