អន្តរជាតិ
COVID-19៖ ២ករណីដំបូងដែលទើបរកឃើញនៅអ៊ីរ៉ង់ បានស្លាប់ទាំង២
× មនុស្សពីរនាក់នៅអ៊ីរ៉ង់ ដែលបានតេស្តឃើញវិជ្ជមានមេរោគកូរ៉ូណាប្រភេទថ្មី (COVID-19) បានស្លាប់ទាំងពីរនាក់។ នេះបើយោងតាមការផ្សាយរបស់ Al Jazeera ក្រោយពេលដែលមន្ត្រីសុខាភិបាលអ៊ីរ៉ង់ទើបអះអាងពីការរកឃើញករណីទាំងពីរនេះនៅប្រទេសរបស់ខ្លួនកាលពីថ្ងៃពុធ។
«មនុស្សចំណាស់ពីរនាក់បានស្លាប់ដោយសារ COVID-19 នៅក្រុង Qom ភាគខាងត្បូងរដ្ឋធានីតេហេរ៉ង់»។ ទីប្រឹក្សាក្រសួងសុខាភិបាលអ៊ីរ៉ង់ លោក Alireza Vahabzadeth បញ្ជាក់យ៉ាងដូច្នេះ ហើយបានបន្ថែមថា អ្នកជំងឺទាំងពីរមានបញ្ហាសួតយ៉ាងធ្ងន់ធ្ងរ។
អាយុ ភេទ និងសញ្ជាតិរបស់មនុស្សទាំងពីរអ្នកនោះ មិនត្រូវបានបង្ហើបឲ្យដឹងនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com