ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កុំ​រំលង​! រូបមន្ត​ងាយៗ​បំបាត់​ស្នាម​ខ្មៅ​ក្រោម​ក្លៀក ផ្នែក​ខាង​ក្នុងនៃ​ភ្លៅ​និង​ក​ឆាប់រហ័ស​
21, Feb 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​គ្មាន​នរណាម្នាក់​ចង់​មាន​ក្លៀក​ខ្មៅ​សុទ្ធតែ​រោម​ឡើយ ហេតុនេះហើយ​ទើប​ពួកគេ​សម្រេចចិត្ត​កោរ​រោម​និង​ប្រើប្រាស់​ផលិតផល​ផ្សេងៗ​ដើម្បី​ធ្វើអោយ​ក្លៀក​ប្រែ​ជាស​រលោង​ស្អាត​។ ទោះជា​យ៉ាងណា​ផលិតផល​មួយចំនួនធំ​ដែល​ដាក់លក់​លើ​ទីផ្សារ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​។


 
​ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ជួយ​ឲ្យ​ក្លៀក ផ្នែក​ខាង​ក្នុងនៃ​ភ្លៅ និង​ក​ប្រែ​ជាស​ឆាប់រហ័ស​៖
 
១. ក្រូចឆ្មារ​និង​ម្សៅ Baking soda

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ baking soda ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​ឲ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​លាប​ដុស​ត្រង់​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​ជាការ​ស្រេច​។ អនុវត្ត​ឲ្យ​បាន ១ ឬ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
២. ម្សៅ Baking soda លាយ​ប្រេង​អូ​លីវ​និង​អំបិល​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ជាមួយ​ប្រេង​អូ​លីវ និង​អំបិល​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​លាប​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​។ ទុកចោល​សម្រាប់​រយៈពេល ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន​យ៉ាងហោចណាស់ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៣. ស្ករស​និង​ប្រេងដូង​

​លាយ​ស្ករស ១ ស្លាបព្រា​កាហ្វេ​ជាមួយ​ប្រេងដូង​បន្តិច រួច​លាប​ម៉ា​ស្សាវា​ថ្នមៗ​ក្រោម​ក្លៀក ត្រង់​តំបន់​ក និង​ផ្នែក​ខាងក្នុង​នៃ​ភ្លៅ​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​ឲ្យ​បាន ១ ទៅ ២ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. ក្រូចឆ្មារ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​ប្រើប្រាស់​ចំណិត​ក្រូចឆ្មារ​ដុស​ត្រង់​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​មុនពេល​ងូតទឹក​។ ទុកចោល​សម្រាប់​រយៈពេល ៥ នាទី​សិន សឹម​លាង​សម្អាត​ចេញ​។ កុំ​ភ្លេច​ប្រើប្រាស់​ផលិតផល​ផ្ដល់​សំណើម​ដល់​ស្បែក​តាម​ក្រោយ​ក៏​ព្រោះ​ក្រូចឆ្មារ​អាចធ្វើឱ្យ​ស្បែក​ស្ងួត​។​
 
៥. ប្រេងដូង​និង​ទឹកក្រូច​ឆ្មារ​

​លាយ​ប្រេងដូង​ពី ២ ទៅ ៣ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ចំនួន​ម្ខាង​។ កូរ​ឱ្យ​សព្វ សឹម​លាប​ម៉ាស្សា​ល្បាយ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​សម្រាប់​រយៈពេល ១០ នាទី ឬ​យូរ​ជាង​នេះ​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។​
 
៦. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់ រួច​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ២០ នាទី ឬ​ដល់​ស្ងួត សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com