អន្តរជាតិ
យ៉ាងតិច៨នាក់ស្លាប់ក្នុងករណីបាញ់ប្រហារនៅអាល្លឺម៉ង់ ប្រភពរូប៖AFP
× យ៉ាងតិច ៨ នាក់ ត្រូវបានបាញ់សម្លាប់ក្នុងហេតុការណ៍បាញ់ប្រហារ ២ ករណី កាលពីយប់ថ្ងៃ ១៩ ខែកុម្ភៈ នៅក្បែរក្រុង Frankfurt ភាគខាងលិចនៃប្រទេសអាល្លឺម៉ង់។ ខណៈនេះ កម្លាំងពិសេសអាល្លឺម៉ង់ កំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងដែលរត់គេចខ្លួនដោយប្រើរថយន្តមួយគ្រឿង។ អ្នកនាំពាក្យប៉ូលិសអាល្លឺម៉ង់ម្នាក់បញ្ជាក់បែបនេះ។
មូលហេតុនៃការបាញ់ប្រហារនេះ នៅពុំទាន់ច្បាស់នៅឡើយទេ។ សារព័ត៌មានក្នុងស្រុកអាល្លឺម៉ង់ បានអះអាងថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារនៅកន្លែងជក់ស៊ីហ្សា (Shisha Bars) ចំនួន ២ ក្នុងក្រុង Hanau ដែលមានចម្ងាយ ២០ គីឡូម៉ែត្រពីទីក្រុងពាណិជ្ជកម្ម Frankfurt ៕
Tag:
អាល្លឺម៉ង់
Frankfurt
© រក្សាសិទ្ធិដោយ thmeythmey.com