អត្ថបទពាណិជ្ជកម្ម
សម័យ​បច្ចេកវិទ្យា ក្រុមហ៊ុន​ធំ​មិនមែនជា​ឧបសគ្គ​ក្នុង​អាជីវកម្ម​
21, Feb 2020 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពីពេល​ថ្មីៗ​នេះ  កូន​ខ្មែរ​មួយក្រុម បាន​រួមដៃគ្នា​បង្កើត​ក​ម្ម​វិធី​ហៅ​រ៉ឹ​ម៉ក​កង់​បី និង​តាក់ស៊ី​តាម​ទូរ​សព្ទ​ដៃ​ឈ្មោះថា Go Go Taxi Cambodia​។ កម្មវិធី​នេះ​បាន​ចូលមកក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ស្របពេល​បច្ចុប្បន្ន គេ​មាន​ក្រុមហ៊ុន​ធំៗ​២​រួចទៅហើយ ដែល​កំពុងផ្តល់​សេវាកម្ម​ដូចគ្នានេះ និង​ដែល​បាន​ចាប់យក​ចំណែក​ទីផ្សារ​ដ៏​ច្រើន​ផងដែរ​។
 
​ទោះជា​យ៉ាងនេះ​ក្តី ក៏​ក្រុមហ៊ុន Go Go Taxi Cambodia មិន​ញញើត​នឹង​ដើរចូល​ទីផ្សារ​កម្ពុជា​ឡើយ​។ លោក ទូច ពិសិដ្ឋ អ្នកគ្រប់គ្រង​ទីផ្សារ​របស់ Go Go Taxi Cambodia បាន​មានប្រសាសន៍ថា លោក​នៅ​មើលឃើញ​ពី​ចន្លោះប្រហោង ឱកាស និង​យុទ្ធសាស្ត្រ​ដែល​អាចទៅរួច ព្រមទាំង​បច្ចេកវិទ្យា ភាពបត់បែន និង​ភាពងាយស្រួល​មួយចំនួនទៀត ដែល​ធ្វើ​ឲ្យ Go Go Taxi Cambodia អាច​ស្រូប​ទាញយក​អតិថិជន​ទូទៅ​ផង និង​អតិថិជន​ដែល​នៅក្នុង​តំបន់​ដែល​មិនសូវ​ប្រជែង​ខ្លាំង​បន្ថែមទៀត ចេញពី​គូប្រកួត​ធំៗ​បាន​ផង​។​


 
​លោក ទូច ពិសិដ្ឋ បញ្ជាក់​ដូច្នេះ​ថា​៖« តាម​ការពិតទៅ កាលពីដើម​នៅពេលដែល​យើង​ឃើញថា​មាន​ក្រុមហ៊ុន​ធំៗ​នៅក្នុង​វិស័យ​ដែល​យើង​ចង់​ធ្វើ យើង​តែងតែ​ខ្លាច ឬក៏​ឈប់​ធ្វើ​នូវ​អ្វីដែល​ជាការ​ចង់បាន​(passion) គោលដៅ និង​យុទ្ធសាស្ត្រ​របស់​យើង តែ​តាមពិតទៅ ក្នុងសម័យ​បច្ចេកវិទ្យា​នេះ គឺ​លែង​គិតថា​ក្រុមហ៊ុន​ធំ​ជា​ឧបសគ្គ​ទៀតហើយ តែ​គិត​លើ​ល្បឿន​វិញ នោះ​គឺ អា​លឿន ស៊ី​អា​យឺត​!»​។​
 
​ម្យ៉ាងវិញទៀត បើទោះជា​មាន​ក្រុមហ៊ុន​ផ្សេង​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ប្រភេទ​អាជីវកម្ម​ដូចគ្នា​មែន ប៉ុន្តែ​មិនមែន​មានន័យថា អ្នកផ្សេង​មិនអាច​ប្រឡូក​ចូលក្នុង​អាជីវកម្ម​នោះ នោះទេ វា​អាស្រ័យ​លើ​ជំនឿ​ចិត្ត និង​ការកសាង​ក្រុម​មួយ​ដែល​ខ្លាំង ដែល​អាចបង្កើត​រឿង​អស្ចារ្យ​ឲ្យ​កើតឡើង​។ នេះ​ជា​បញ្ជាក់បន្ថែម​របស់លោក ទូច ពិសិដ្ឋ​។​
 
​សូមបញ្ជាក់ថា  កម្មវិធី​ហៅ​រ៉ឺម៉ក​កង់​បី និង​តាក់ស៊ី តាម​ទូរ​សព្ទ​ដៃ GoGo Taxi Cambodia ថ្មី​ទើប​តែមាន​វត្តមាន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ប៉ុន្តែ​បានទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ពី​សំណាក់​អតិថិជន​។ នោះ​ក៏​ដោយសារតែ​ក្រុមហ៊ុន​មួយ​នេះ ប្រកាន់យក​គោលការណ៍​ស្មោះត្រង់​ជាមួយ​អតិថិជន និង​ផ្តល់​សេវា​មួយ​ដែល​ងាយស្រួល និង​រហ័ស​ទាន់​ចិត្ត ក៏ដូចជា​ការផ្តល់ជូន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ម្ចាស់​កង់​បី និង​តាក់ស៊ី ដែលជា​ដៃគូ រួមទាំង​អតិថិជន​ផងដែរ​៕



(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com