អត្ថបទពាណិជ្ជកម្ម
កសិករនៅស្រុកសណ្តាន់ មានភ័ព្វសំណាងដោះបំណុលគេ ដោយសារភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ១កំប៉ុង
× លោកស្រី វ៉ាត ភី កសិករនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ បានគាស់ឈ្នះ៥០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ កាលពីថ្ងៃ១៣ ខែកុម្ភៈកន្លងទៅ ធ្វើឱ្យម្តាយកូនបីរូបនេះ អាចយកទៅប្រាក់សងថ្លៃដី ដែលទើបនឹងទិញមិនទាន់បានមួយខែស្រួលបួលផងនោះ។
លោកស្រីថា៖ «ប៉ុន្តែ៥០លានរៀល បានពីវើកនេះ ខ្ញុំនឹងយកទៅសងបំណុលដី ទំហំ២ហិកតាកន្លះ ដែលទើបទិញនៅខ្វះលុយគេប្រហែល៥០០០ដុល្លារ។ ហើយសល់ប៉ុន្មាននឹងទិញដីស្រែ១ហិកតាទៀតទុកចែកឱ្យកូនតែម្តង ព្រោះនេះរាប់ថាជាទ្រព្យសំណាងប្រចាំជីវិតហើយ»។
លោកស្រីរំឭកការឈ្នះថា៖ «ខ្ញុំឱ្យកូនទៅទិញវើក WURKZ ១កំប៉ុង ពេលដំបូងកូនគាស់អ៊ុតមើលនៅផ្ទះលក់ចាប់ហួយ ដល់តែឃើញលេខ៥០ ស្រាប់តែកូនវារត់មកផ្ទះវិញស្រែកហៅខ្ញុំឱ្យមកជួយអ៊ុត។ ដល់តែគាស់ដាច់ប៉ាច់ចេញ៥០លានរៀល។ ខ្ញុំធ្លាប់តែរំពឹងប្រាក់ខែប្តី ដែលទៅធ្វើការនៅម៉ាឡេស៊ីយកមកសងគេ តែដឹងអីបែរជា១កំប៉ុងពីវើក WURKZ ជាអ្នកដោះបន្ទុកនេះទៅវិញ»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com