ជាតិ
ក្រសួងអប់រំ ជ្រើសរើសនិស្សិតថា្នក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតទៅសិក្សានៅរ៉ូម៉ានី
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសនិស្សិតថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត ឲ្យទៅសិក្សានៅប្រទេសរ៉ូម៉ានី សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
តាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ ក្រសួងការបរទេសរ៉ូម៉ានី នឹងផ្ដល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាសម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិត ដើម្បីទៅសិក្សានៅប្រទេសរ៉ូម៉ានី សម្រាប់ឆ្នាំសិក្សា២០២០-២០២១។
សម្រាប់បេក្ខជនដែលមានចំណាប់អារម្មណ៍ទៅសិក្សានៅប្រទេសរ៉ូម៉ានី អាចស្នើរសុំពាក្យអាហារូបករណ៍ ឲ្យបានមុនថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ និងសម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់
http://www.mae.ro/node/10251 ។ សូមបញ្ជាក់ថា ពាក្យដែលបេក្ខបានបំពេញរួច ត្រូវបញ្ជូនទៅស្ថានទូតរ៉ូម៉ានីប្រចាំទីក្រុងហាណូយ។
© រក្សាសិទ្ធិដោយ thmeythmey.com