ពីនេះ ពីនោះ
រូបត្លុក
ស្លៀកពាក់​«Sexy»​លក់​តាម​អន​ឡាញ​មិន​អី​ទេ តែ​វា​លើសពី​«​ស៊ិ​ច​ស៊ី​»​បាទ​!
21, Feb 2020 , 10:34 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការ​ស្លៀកពាក់​បង្ហាញ​លើ​ក្រោម សម្តី​អាសអាភាស​តាម​អន​ឡាញ​មួយចំនួន​មិនមែនជា​ទម្រង់​នៃ​ការ​ស្លៀកពាក់​បែប​«​ស៊ិ​ច​ស៊ី​»​ទេ ព្រោះ​ជា​ជ្រុល​ហួស​ពី​ប្រពៃណី​។ បង្ហាញ​ជ្រុល​ពេក បង្ហាញ​ក្នុងន័យ​ផ្សេង និង​មានបំណង​មិនល្អ (​មិនមែន​ទាំងអស់​ទេ​) គឺ​ហួស​ព្រំដែន​ពី​ជំនួញ​បែប​បុរាណ ឬ​ជំនួញ​សម័យ​ឌីជីថល​(Digital)​។ បើ​ស្លៀកពាក់​ក្នុងន័យ​ត្រឹម​«​ស៊ិ​ច​ស៊ី​» ហើយ​ត្រូវបាន​បង្ក្រាប​ដោយ​អាជ្ញាធរ គឺ​គេ​«​អាច​»​និយាយបានថា វា​អាចជា​កំហុស​របស់​អាជ្ញាធរ​ខ្លះ​។ តែ​ការលក់ដូរ​នេះ មិនមែន​ជាការ​ស្លៀកពាក់​បែប​«​ស៊ិ​ច​ស៊ី​»​ទេ​។ ហើយ​ពាក្យសម្តី​វិញ គេ​មិនអាច​ទទួលយក​បានឡើយ​(​មិនមែន​ទាំងអស់​ទេ​)​។ ការ​ស្លៀកពាក់​បង្ហាញ​ដងខ្លួន​ក្នុងន័យ​សម្រាប់​សម្រស់​ខ្លួនឯង គឺជា​សេរីភាព​។ ប៉ុន្តែ ការ​ស្លៀកពាក់​បញ្ចេញ​ត្រង់នេះ ឬ​ត្រង់នោះ លេច​លើ លេច​ក្រោម ក្នុងន័យ​ទាក់ទាញ​ដើម្បី​ប្រយោជន៍​អ្វីមួយ គឺជា​ទង្វើ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រពៃណី និង​សេចក្តីថ្លៃថ្នូរ ឬ​តម្លៃ​នារី​ខ្មែរ​។ រូបភាព​នៅទីនេះ បង្ហាញ​ពី​ការវិវត្ត​មួយផ្នែក​នៃ​របៀប​ស្លៀកពាក់​ក្នុងសង្គម​ខ្មែរ​ពី​អតីតកាល​រហូតមកដល់​បច្ចុបន្ននេះ ហើយ​ការ​ស្លៀកពាក់​បែបនេះ មិនមាន​បញ្ហា​អ្វី​ទេ​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com