ជាតិ
វីដេអូ
ចម្លាក់​លើ​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ បង្កប់​រឿងរ៉ាវ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មុន​ក្លាយជា​ព្រះមហាក្សត្រ​
22, Feb 2020 , 9:57 am        
រូបភាព
​បន្ទាយមានជ័យ​៖ ប្រាសាទបន្ទាយឆ្មារ ត្រូវបាន​កសាង​នៅ​ចន្លោះ​ចុង​សតវត្ស​ទី​១២ ដើម​សតវត្ស​ទី​១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧​។  ប្រាសាទ​នេះ ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចម្ងាយ ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ នៅលើ​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ មាន​ចម្លាក់​មួយ​ផ្ទាំង ដែល​បង្កប់​អត្ថន័យ​ប្រវត្តិសាស្ត្រ ដែល​គេ​មិនសូវ​ដឹង គឺ​ចម្បាំង​រវាង​ទ័ព​ខ្មែរ និង​ទ័ព​ចាម ដឹកនាំ​ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ មុន​ព្រះអង្គ ក្លាយជា​ព្រះមហាក្សត្រ​។


 
​តើ​ចម្លាក់​មួយ​ផ្ទាំង​នៅ​ប្រាសាទបន្ទាយឆ្មារ មានន័យ​កំបាំង​យ៉ាងណា សូម​អញ្ជើញ​ទស្សនា​វីដេអូ នេះ​ដូចតទៅ​៖ 



​តាមរយៈ​កម្មវិធី​បោះជំរំ ដែល​រៀបចំ​ដោយ Cambodia Amazing Trip Planner កាលពី​ថ្ងៃទី​១៤-១៦ កុម្ភៈ ក្រុមការងារ​សារព័ត៌មាន​ថ្មីៗ បានធ្វើ​ដំណើរ​ទៅកាន់​ប្រាសាទបន្ទាយឆ្មារ​។ លោក គិត សុ​គួ​ន មគ្គុទេសក៍​ទេសចរណ៍​នៃ​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ ប្រាប់​ឲ្យ​ដឹងថា នៅ​ប្រាសាទបន្ទាយឆ្មារ មាន​រូបចម្លាក់​មួយ​ផ្ទាំង បង្ហាញ​ពី​ការធ្វើ​ចម្បាំង​រវាង​ទ័ព​ខ្មែរ និង​ទ័ព​ចាម ដែល​ដឹកនាំ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ កាល​ទ្រង់​នៅ​ជា​មេទ័ព​។ នាពេលនោះ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ក៏បាន​នាំ​រាជបុត្រ​ព្រះអង្គ ព្រះនាម ស្រិ​ន្ទ្រ​កុមារ ទៅ​ច្បាំង​ជាមួយ​ដែរ​។ ជាមួយគ្នានេះ ដោយ​ក្ដី​ស្រឡាញ់​ក្បាច់គុន​ល្បុក្កតោ ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ បាន​បង្ហាត់បង្រៀន​ក្បាច់គុន​នេះ​ដល់​កងទ័ព​ផងដែរ​៕
 
 






















Tag:
 ប្រាសាទបន្ទាយឆ្មារ​
  បន្ទាយមានជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com