ជាតិ
អគ្គ​ស្នងការរង​៤​រូប ត្រូវបាន​ដាក់​ឲ្យ​ចូលនិវត្តន៍
21, Feb 2020 , 8:39 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ លោក ថោង លីម លោក ដាំ វុទ្ធី លោក ទូច ណារ៉ុថ និង លោក សេក ភីមី (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
ពីឆ្វេងទៅស្តាំ៖ លោក ថោង លីម លោក ដាំ វុទ្ធី លោក ទូច ណារ៉ុថ និង លោក សេក ភីមី (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
​ភ្នំពេញ​៖ តាម​សំណើ​នាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ បានចេញ​ព្រះរាជក្រឹត្យ នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នា​២០២០ ត្រាស់បង្គាប់​ដាក់​អគ្គស្ន​ង​ការរង​៤​រូប ឲ្យ​ចូលនិវត្តន៍​។


 
​អគ្គស្នងការ​ទាំង​៤​រូបនោះ គឺ លោក ថោង លីម លោក ដាំ វុទ្ធី លោក ទូច ណារ៉ុថ និង លោក សេក ភូមី​។ ព្រះរាជក្រឹត្យ​ដដែល ក៏បាន​ដាក់​លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង ឲ្យ​ចូលនិវត្តន៍​ផងដែរ​។ បន្ទាប់មក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានតែងតាំង​លោក អូន ស៊ី​វុត្ថា ជា​ស្នងការ​ខេត្តស្ទឹងត្រែង​។ 
 
​ទន្ទឹមនេះ អគ្គ​ស្នងការរង​៣​រូប​ថ្មី ត្រូវបាន​តែងតាំងឡើង តាមរយៈ​អនុក្រឹត្យ​របស់​នាយករ​ដ្ឋ​មន្ត្រី កាលពី​ថ្ងៃ​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​។ អគ្គ​ស្នងការរង​ថ្មី​ទាំង​៣​រូបនោះ គឺ ឧ​ត្ត​ម​សេនីយ៍​ឯក មួង សុធា ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី និង ឧ​ត្ត​ម​សេនីយ៍​ឯក ឡោ សុ​ឡេង​។ 
 
​បច្ចុប្បន្ន អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មាន​អគ្គ​ស្នងការរង​សរុប​១៩​រូប ដោយមាន​លោក នេ​ត សាវឿន ជា​អគ្គស្នងការ​៕ 

Tag:
 អគ្គ​ស្នងការរង​ចូល​និវត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com