ជាតិ
រថយន្ត
សង្គមជាតិ
លោក ស៊ុន ចាន់ថុល នឹងប្តូរប្រធាន-អនុប្រធានស្ថានីយថ្លឹងរថយន្តទាំង២៨កន្លែង ចេញទាំងអស់ 
លោក ស៊ុន ចាន់ថុល ធ្វើជាវាគ្មិនក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ» នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០
×![]()
ភ្នំពេញ៖ ប្រធាន និងអនុប្រធាន នៃស្ថាននីយថ្លឹងរថយន្តទាំង២៨កន្លែងនៅទូទាំងប្រទេសកម្ពុជា នឹងប្តួរចេញទាំងអស់។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយលោកបានបញ្ជាក់មូលហេតុថា ការប្តូរប្រធាន និងអនុប្រធានទាំងនោះ ដោយសារពួកគេ មិនបំពេញការងារត្រឹមត្រូវ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ដែលរៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា៖«កន្លែងស្ថានីយថ្លឺងរថយន្តយើងមាន២៧កន្លែង បន្តិចទៀតមាន១ទៀតឡើង២៨កន្លែង។ ទាំង២៨កន្លែងនេះ យើងនឹងប្តូរទាំងអស់ ទាំងប្រធាននិងអនុប្រធានស្ថានីយទាំងអស់ ដូរចេញទាំងអស់»។
រដ្ឋមន្ត្រីរូបនេះ អះអាងថា លោកបានឃើញផ្ទាល់នឹងភ្នែក ដែលមានមន្ត្រីធ្វើការងារក្នុងស្ថានីយថ្លឹងរថយន្តមួយចំនួន បណ្តោយឱ្យរថយន្តដឹកទំនិញមិនចូលក្នុងកន្លែងថ្លឹងរថយន្ត និងកន្លែងមួយចំនួនទៀតទទួលសំណូកពីអ្នកបើកថយន្តដោយជំនួសឱ្យការថ្លឹងរថយន្តនោះ។
បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ ការប្តូរប្រធាន និងអនុប្រធាន នៃស្ថាននីយថ្លឹងរថយន្តទាំងអស់នោះ គឺដើម្បីរៀបចំក្បាលម៉ាស៊ីនថ្មីក្នុងដំណើរការត្រួតពិនិត្យលើការដឹកទំនិញលើសកំណត់ ដែលបានចែកក្នុងអនុក្រឹតលេខ១៤១៕
© រក្សាសិទ្ធិដោយ thmeythmey.com