ក្រសួង​សាធារណការ នឹង​បង្កើត​អគ្គនាយកដ្ឋាន​៥​បន្ថែមទៀត​
ជាតិ
សង្គមជាតិ
ក្រសួង​សាធារណការ នឹង​បង្កើត​អគ្គនាយកដ្ឋាន​៥​បន្ថែមទៀត​
21, Feb 2020 , 9:39 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងក្រសួងសាធារណៈការ ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១កុម្ភៈ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងក្រសួងសាធារណៈការ ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១កុម្ភៈ។
​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​បង្កើត​អគ្គនាយដ្ឋាន​ថ្មី​ចំនួន​៥​បន្ថែមទៀត  ដើម្បី​អនុវត្ត​ការងារ​របស់ខ្លួន​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ នេះ​ជាការ​អះអាង​របស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​ក្រសួង​សាធារណការ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួង​សាធារណការ ដែល​រៀបចំឡើង​នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​២១​កុម្ភៈ​។



​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ចំពោះមុខ​អ្នកសារព័ត៌មាន​ថា អគ្គនាយកដ្ឋាន​ថ្មី​ទាំង​៥ ដែល​ក្រសួង​ត្រូវបង្កើត​នោះ រួមមាន អគ្គនាយកដ្ឋាន​ផែនការ​, អគ្គនាយកដ្ឋាន​បច្ចេក​ទេស​, អគ្គនាយកដ្ឋាន​ទឹក​កខ្វក់​, អគ្គនាយកដ្ឋាន​ដឹកជញ្ជូន (Logistics) និង អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​និង​សមុទ្រ​៕

Tag:
 អគ្គនាយកដ្ឋាន​
  ស៊ុន ចាន់ថុល​
© រក្សាសិទ្ធិដោយ thmeythmey.com