អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បញ្ចុះ​តំលៃ​៥០% សម្រាប់​ជើងហោះហើរ​ទាំងអស់​នៅ​អាស៊ី​
21, Feb 2020 , 4:41 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០) ក្រុមហ៊ុន​អាកាសចរណ៍​សម័យ​ទំនើប Vietjet បានប្រកាស​ការបញ្ចុះតំលៃ​ពិសេស​របស់ខ្លួន ដោយ​ផ្ដល់ជូន​ការបញ្ចុះ​តម្លៃ ៥០%  លើ​សំបុត្រ​ធ្វើដំណើរ​ទាំងអស់ (*) ដែល​បាន​កក់​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ២៩ ខែកុម្ភៈ​ឆ្នាំ ២០២០ ។
 
​ប្រ​ម៉ូ​សិន​ពិសេស​នេះ នឹង​ផ្ដល់ឱកាស​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ដើម្បី​ធ្វើដំណើរ​ទៅ​គោលដៅ​ទេសចរ​ថ្មី ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ និង​ទទួលបាន​បទពិសោធន៍​ជាមួយ​ការហោះហើរ​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​តិច​បំផុត​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ។​
 
​សំបុត្រ​បញ្ចុះតម្លៃ​អាច​កក់​បាន​ដោយ​ប្រើប្រាស់​លេខ​កូដ "BOOKNOW50" ដើម្បី​ទទួលបាន​ការបញ្ចុះ​តម្លៃ ៥០% សម្រាប់​ជើងហោះហើរ​ក្នុងស្រុក​ទាំងអស់​ក្នុងប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក៏ដូចជា​បណ្តាញ​ជើងហោះហើរ​អន្តរជាតិ​ទាំងអស់​ដែល​ត​ភ្ជាប់​ពី​ប្រទេស​វៀតណាម ឫ ប្រទេស​ថៃ ជាមួយនឹង​ទិសដៅ​ផ្សេងៗ នៅ​ជុំវិញ​ទ្វីបអាស៊ី​ដូចជា កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី តៃវ៉ាន់ សឹង្ហ​បូរី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ៕​ល​។ សំបុត្រ​ប្រូ​ម៉ូ​សិន​នេះ មាន​សុពលភាព​សម្រាប់​ការធ្វើដំណើរ​ចន្លោះ ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ​២០២០ ដល់​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ​២០២០ (**) ។​


 
​ការ​កក់​សំបុត្រ​បញ្ចុះតម្លៃ​អាច​ធ្វើបាន​តាមរយៈ​បណ្តាញ​ទាំងអស់​នៅ​គេហទំព័រ www.vietjetair.com  app ក្នុង​ទូរស័ព្ទ “ Vietjet Air”  ឫ​ហ្វេ​ស​ប៊ុ​ក www.facebook.com/vietjetcambodia  (​គ្រាន់តែ​ចុច​លើ​ផ្ទាំង​“​កក់​”) ។​
 
​អ្នកដំណើរ​ក៏​អាច​កក់​សំបុត្រ​តាមរយៈ​ប្រព័ន្ធ hotline  +៨៤១ ៩០០១ ៨៨៦ ឫ​ជាមួយ​ភ្នាក់ងារ​ផ្លូវការ និង​ការិយាល័យ​លក់​សំបុត្រ​របស់​ក្រុមហ៊ុន Vietjet​។ ការទូទាត់​អាចធ្វើ​បាន​យ៉ាង​ងាយស្រួល តាមរយៈ​កាត Visa, MasterCard, AMEX, JCB, KCP និង UnionPay​។ 
 
​ជាមួយនឹង​ការបញ្ចុះ​តំលៃ​ពិសេស ៥០% ក្រុមហ៊ុន Vietjet សូម​ស្វាគមន៍​ដល់​អ្នកដំណើរ​ទាំងអស់ ឲ្យ​ចូលរួម​ក្នុង​កម្មវិធី “ ការពារ​ភពផែនដី​របស់​យើង  - ហោះហើរ​ជាមួយ Vietjet” ចាប់ផ្តើម​ការធ្វើដំណើរ​ថ្មី ដើម្បី​ស្វែងរក​ទិសដៅ​ថ្មីៗ ស្រប​ពេលដែល​ជំរុញ​ឱ្យ​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក​ចូលរួម​ទាំង​គ្នា ដើម្បី​ការពារ​ភពផែនដី​។​
 
​លោក ង្វៀង ថា​ញ់​ស៊ុន (Nguyen Thanh Son)  អនុប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​មានប្រសាសន៍ថា​៖ «​ការពង្រីក​ជើងហោះហើរ​អន្តរជាតិ​បន្ថែមទៀត​របស់​ក្រុមហ៊ុន Vietjet បាន​ត​ភ្ជាប់​ទិសដៅ​ធ្វើដំណើរ​ថ្មីៗ​គួរឱ្យ​ទាក់ទាញ និង​មាន​សុវត្ថិភាព​ជាមួយ​វប្បធម៌​ប្លែកៗ និង​ស្រស់ស្អាត​ដូចជា ខេត្តសៀមរាប​នៅ  កម្ពុជា ទីក្រុង​តូ​ក្យូ (Tokyo) ទីក្រុង​អូ​សា​កា (Osaka) ទីក្រុង​ណា​ហ្គូ​យ៉ា (Nagoya) និង​ទីក្រុង​ហ្វូ​គូ​កា (Fukuoka ) នៅ​ប្រទេស​ជប៉ុន ទីក្រុង​បាលី (Bali) នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ជាពិសេស​នៅ​ទីក្រុង​ញូ​វ​ដេលី (New Delhi) និង​ទីក្រុង​មុម​បៃ​(Mumbai) ដែលជា​មជ្ឈមណ្ឌល​ដ៏​ធំ​បំផុត​របស់​ប្រទេស​ឥណ្ឌា ទៅនឹង​ទិសដៅ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៅ​ប្រទេស​វៀតណាម ដូចជា ហាណូយ (Hanoi) ហូជីមិញ (Ho Chi Minh ) ដា​ណា​ង (Da Nang) និង ណា​ង​ត្រាង (Nha Trang )​។ ដោយមាន​យន្ដហោះ​ទំនើបៗ​ដែល​សន្សំសំចៃ​ប្រេងឥន្ធនៈ ជើងហោះហើរ​ដែល​ប៉ះពាល់​បរិស្ថាន​តិច​បំផុត​ទាំងនេះ​របស់​ក្រុមហ៊ុន Vietjet នឹង​នាំមក​នូវ​បទពិសោធន៍​ហោះហើរ​ថ្មីៗ និង​រំជួលចិត្ត​ដល់​អ្នកដំណើរ និង​ភ្ញៀវ ដែល​នឹង​ហោះហើរ​នៅ​កម្ពស់ ១០ ០០០ ម៉ែត្រ​។​»
 
​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ប្រជាពលរដ្ឋ និង​អ្នក​ទេសចរណ៍​គ្រប់រូប ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ផ្តល់ឱកាស​ហោះហើរ​សម្រាប់​អតិថិជន​រាប់លាន​នាក់​នៅ​ទូទាំង​ពិភពលោក លើកកម្ពស់​បដិវត្ត​អាកាសចរណ៍    ក៏ដូចជា​រួមចំណែក​ដ​ល់​ការផ្លាស់ប្តូរ​សេដ្ឋកិច្ចសង្គម​នៅ​ទិសដៅ​ជាច្រើន​ដែល​ក្រុមហ៊ុន Vietjet ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ទៅ​។ ក្រុមហ៊ុន​អាកាសចរណ៍​របស់​យើង​ក៏​ខិតខំ​ផងដែរ​ក្នុងការ​នាំមក​នូវ​គុណ​តម្លៃ​ល្អ​បំផុត​ដល់    សហគមន៍​សម្រាប់​ថ្ងៃនេះ និង​ទៅ​ពេលអនាគត​។​


 
(*) មិន​រាប់បញ្ចូល​ពន្ធ និង​ថ្លៃឈ្នួល​
(**) មិន​រាប់បញ្ចូល​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com