អន្តរជាតិ
ជនជាតិ​អ៊ីតាលី​ស្លាប់​ដោយសារ COVID-19 ខណៈ​អ្នកជំងឺ​សរុប​ក្នុងប្រទេស​កើន​ដល់​២១​នាក់
22, Feb 2020 , 7:49 am        
រូបភាព
លោក Adriano Trevisan ជនជាតិអ៊ីតាលីវ័យ​៧៨​ឆ្នាំ ដែលបានស្លាប់ដោយសារ COVID-19។ រូបថត ilmessaggero
លោក Adriano Trevisan ជនជាតិអ៊ីតាលីវ័យ​៧៨​ឆ្នាំ ដែលបានស្លាប់ដោយសារ COVID-19។ រូបថត ilmessaggero
ដោយ: រួបរួម
បុរស​វ័យ​៧៨​ឆ្នាំ​ម្នាក់ ក្លាយជា​អ្នក​មនុស្ស​ដំបូង​នៅ​អ៊ីតាលី ដែល​បានទទួល​មរណភាព ដោយសារ​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​រដ្ឋ​អ៊ីតាលី RAI​។​



​បុរស​ដែលមាន​ឈ្មោះថា Adriano Trevisan បានទទួល​មរណភាព​នៅ​មន្ទីរពេទ្យ Schiavonia ក្រុង Padua តំបន់ Veneto​។ លោក​ជា​អតីត​ម្ចាស់​ហាង​សំណង់​តូច​មួយ ដោយមាន​កូន​៣​នាក់ ក្នុងនោះ មានកូន​ម្នាក់​ធ្លាប់​ធ្វើជា​មេឃុំ Vo នៅ​ក្រុង Padua ផងដែរ​។​

​លោក​បានចាប់ផ្តើម​ឈឺ​អស់​រយៈពេល​១០​ថ្ងៃ​មកហើយ មុនពេល​ទទួលមរណភាព​។ បច្ចុប្បន្ន អ៊ីតាលី​ឡើងដល់​២១​ករណី​ហើយ ដោយ​ក្នុងនោះ ស្លាប់​១​ករណី រីឯ​៦​ករណី​ទៀត​ត្រូវបាន​រាយការណ៍​ថា ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕



Tag:
 COVID19
© រក្សាសិទ្ធិដោយ thmeythmey.com