អត្ថបទពាណិជ្ជកម្ម
មួយ​កំប៉ុង​ពី​ស្រា​បៀរ​កម្ពុជា នាំ​កាដូ​ធំ​៥០​លាន​រៀល ទៅដល់​អ្នក​កំពង់សោម​៤​នាក់ ក្នុង​ទិវា​នៃ​ក្តី​ស្រលាញ់​
22, Feb 2020 , 10:36 am        
រូបភាព
ដោយ: ថ្មីៗ
​មួយ​កំប៉ុង​ពី​ស្រា​បៀរ​កម្ពុជា ផ្ដល់​សំណាង​ធំ​ជា​រង្វាន់​ទឹកប្រាក់​៥០​លាន​រៀល ដល់​មនុស្ស​៤​នាក់​នៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដែល​នឹងត្រូវ​ចែកគ្នា​ស្មើ​។​
 
​លោក សេង ឡា តំណាង​អ្នកឈ្នះ​ទាំង​៤​នាក់ បាន​រៀបរាប់ថា​៖«​ម៉ោង​ប្រហែល​៥​ល្ងាច​ថ្ងៃទី​១៤ កុម្ភៈ ខ្ញុំ និង​មិត្ត​ភ័ក្តិ​៣​នាក់​ទៀត​បាន​ជួបជុំគ្នា​ហូប​ស្រា​បៀរ​កម្ពុជា ស្រាប់តែ​គាស់​កំប៉ុង​ទី​១​ក្នុងចំណោម​ស្រា​បៀរ​១៥​កំប៉ុង ដែល​ពួក​ខ្ញុំ​ចូល​លុយ​គ្នា​ទិញ ក៏​ឈ្នះ​បាន​៥០​លាន​រៀល​ភ្លាមៗ​តែម្តង​»​។ 
 
​លោក​បន្តថា​៖ «​គ្រាន់តែ​ដឹងថា​ឈ្នះ​ភ្លាម ពួក​ខ្ញុំ​ហក់​ឱប​ក​គ្នា​តែម្តង​។ ពិតជា​សំណាង​មែន​។ នេះ​វា​ដូចជា​កាដូ​ថ្ងៃបុណ្យ​នៃ​ក្តី​ស្រលាញ់​អ៊ីចឹង ហើយ​ពួក​ខ្ញុំ​នឹង​យកប្រាក់​នេះ​ចែកគ្នា​ស្មើ​។ ប្រាក់​ដែលជា​ចំណែក​របស់ខ្ញុំ ខ្ញុំ​នឹង​យកទៅ​ជួសជុលផ្ទះ ដែល​សសរឈើ​កំពុងតែ​ពុក​ឱ្យ​ប្រសើរ​ជាង​មុន​»៕
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!

​(អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com