ពីនេះ ពីនោះ
«​មាស​ម៉ុម​,​កំលោះ​,​ប្រិមប្រិយ​»​ជា​ពាក្យ​ដែល​ខ្មែរ​ឧស្សាហ៍​ប្រើ​មិនត្រូវ​តាម​វចនានុក្រម​ខ្មែរ
23, Feb 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​មាស​ម៉ុម​,​កំលោះ​,​ប្រិមប្រិយ​»​គឺជា​ពាក្យ​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​សម្តេច​ជួន ណាត ដែល​ខ្មែរ​ច្រើនតែ​សរសេរ​ខុស​ទាំងស្រុង​មកជា​«​មាស​មុំ​,​ក​ម្លោះ​,​ប្រឹម​ប្រី​យ​»​ទៅវិញ​។



​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់​ពាក្យ «​មាស​» មានន័យថា ពាក្យ​សម្រាប់​ហៅ​ដោយ​សេចក្ដី​ថ្នាក់ថ្នម​ទៅរក​មនុស្ស​ជាទី​ស្រឡាញ់ ដែលមាន​អានុភាព​ស្មើគ្នា ឬ​តូច​ជាង​ខ្លួន​។ ដូចជា​មាស​ម៉ុម មាសបង មាសប្អូន មាសស្ងួន មាសស្នេហ៍ មាសពុំងារ​។ 
 
«​កំលោះ​» សំដៅលើ​មនុស្ស​ប្រុស​ដែល​ពេញការ​, ពេញកម្លាំង​ល្មម​មាន​ប្រពន្ធ​។ មនុស្ស​កំលោះ​, មនុស្ស​ពេញកំលោះ ។ ភ្លើង​ដែល​កំពុង​ឆេះ​ពេញបន្ទុក​ក៏​ហៅ ភ្លើងពេញកំលោះ ដែរ ។ ចំណែក​«​ប្រិមប្រិយ​»​ជា​គុណសព្ទ ដែល​មានន័យថា ដែល​ជាទី​គួរ​ឲ្យ​ស្រឡាញ់​៕  

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com