កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន នឹងជួបសំណេះសំណាល និងពិសារអាហារជាមួយគ្រួសារកីឡាជាង៤ពាន់នាក់
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយគ្រួសារកីឡានៅដើមខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។ ជំនួបលើកទី៥ ដែលធ្វើឡើងនៅអគារមហោស្រពពាណិជ្ជកម្មកោះពេជ្រនេះ មានថ្នាក់ដឹកនាំ មន្ត្រី គ្រូបង្វឹក និងអត្តពលិកជាង៤ពាន់នាក់ចូលរួម។
បើគ្មានការប្រែប្រួលទេ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ ខាងមុខ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបសំណេះសំណាលនិងពិសារអាហារជាមួយថ្នាក់ដឹកនាំ គ្រូបង្វឹក អត្តពលិក និងអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡាសរុបចំនួន៤,៣៥០នាក់ នៅអគារមហោស្រពពាណិជ្ជកម្មកោះពេជ្រ។ ចំនួននេះមានការកើនឡើងជាង២០០នាក់ បើធៀបនឹងឆ្នាំមុន ដែលមានត្រឹមតែ៤,០៩៦នាក់។
ជំនួបប្រចាំឆ្នាំនេះ ធ្វើឡើងដើម្បីលើកទឹកចិត្តថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិក ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យកីឡា និងបានសាងស្នាដៃជូនជាតិលើឆាកអន្តរជាតិកន្លងមក។ នៅក្នុងជំនួបលើកទី៥នោះដែរ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ដំបូន្មាន និងមតិរិះគន់ស្ថាបនា និងបញ្ហាប្រឈមមួយចំនួន ដល់មន្ត្រី គ្រូបង្វឹក និងអត្តពលិកផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com