ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ONE Championship ប្រកាស​កម្មវិធី​ថ្មី «The Apprentice» នៅ​ទ្វីបអាស៊ី​
22, Feb 2020 , 7:59 pm        
រូបភាព
ដោយ​៖ ស៊ី​ធី​

​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ទ្វីបអាស៊ី ONE Championship™ (ONE) បានប្រកាស​កម្មវិធី​ថ្មី​ឈ្មោះថា The Apprentice: ONE Championship Edition ដែល​ស្ថិតក្រោម​អាជ្ញាប័ណ្ណ ពី​ស្ថានីយទូរទស្សន៍ MGM​។


 
​កម្មវិធី​ថ្មី «The Apprentice» នឹងមាន​កីឡាករ​កីឡាករ​១៦ រូប​ខ្លាំងៗ​ជុំវិញ​ពិភពលោក​ដើម្បី​ប្រកួតប្រជែង​ទាំង​ផ្នែក​ការងារ​ជំនួញ និង ទាំង​ផ្នែក​កាយសម្បទា ហើយ​អ្នកឈ្នះ​នឹង​ទទួលបាន ២៥ ម៉ឺន​ដុល្លារ​អាមេរិក​រួមទាំង​ការផ្ដល់​ការងារ​រយៈពេល ១ ឆ្នាំ​គ្រប់គ្រង​ក្រោម​លោក Chatri Sityodtong នៅឯ​ស្នាក់ការ​ក្រុមហ៊ុន ONE Championship ក្នុងប្រទេស​សិង្ហ​បុរី​។ 
 
​លើសពីនេះទៅទៀត មាន​នាយក​ប្រតិបត្តិ​កំពូលៗ​ចំនួន​១២​រូប​នៅ​អាស៊ី​(​នាយក​ប្រតិបត្តិ​ម្នាក់​បង្ហាញខ្លួន​ក្នុង​មួយ​ភាគ​) នឹង​បង្ហាញខ្លួន​ជា​ចៅក្រម​វាយតម្លៃ​ជាមួយ​លោក Sityodtong ដែលជា​នាយក​ប្រតិបត្តិ​របស់ ONE Championship​។ ការប្រកួតប្រជែង​ពាណិជ្ជកម្ម​នឹង​ផ្ដោតលើ​បញ្ហា​ផ្សេងៗ​ក្នុង​លោក និង បញ្ហា​លើ​ផ្នែក​ឧស្សាហកម្ម​ផងដែរ​។ ចំណែក​ការប្រកួតប្រជែង​ផ្នែក​កាយសម្បទា​នឹងចូលរួម​ផ្ដល់​កិត្តិយស​ដោយ​ជើងឯក​ពិភពលោក World Champions មកពី ONE Championship ដែល​អ្នកចូលរួម​ប្រកួតប្រជែង​ត្រូវ​ប្រើ​ជំនាញ​របស់ខ្លួន​ផ្ដួល​ពួកគេ​ទាំង​ផ្នែក​សមត្ថភាព និង ភាព​អំណត់​នៃ​កម្លាំង​។ 
 
«The Apprentice: ONE Championship Edition» នឹងត្រូវ​ផលិត​ដោយ​ក្រុមការងារ​របស់ ONE Championship, ស្ទី​ឌ​យោ របស់​ONE,​និង គ្រប់គ្រង​ទាំង​ការផ្សាយ​ទៅ​ទ្វីបអាមេរិក និង អាស៊ី​នា​ខែ កក្កដា​ខាងមុខ​។ ភាព​លម្អិត​អំពី​ការផ្សព្វផ្សាយ​ផ្នែក​ទីផ្សារ​នឹងត្រូវ​ប្រកាស​នាពេល​ក្រោយ​។ កម្មវិធី​នេះ នឹងត្រូវ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ល្បីៗ​ជាច្រើន និង ទូរទស្សន៍​ឌីជីថល​ទូទាំង​ពិភពលោក​។ 
 
​លោក Chatri Sityodtong ដែលជា​ប្រធាន និង ជា​នាយក​ប្រតិបត្តិ​របស់ ONE Championship បាន​ថ្លែងថា​៖ «​ខ្ញុំ​មាន​កិត្តិយស​សូម​ប្រកាសថា​កម្មវិធី ‘The Apprentice: ONE Championship Edition’ គឺជា​កម្មវិធី​ធំថ្មី​បំផុត​របស់​យើង​។ កម្មវិធី​នេះ​នាំ​ផ្នត់គំនិត​ថ្មីៗ​ដែល​សំដៅលើ​ការងារ​ប្រកួតប្រជែង​លើ​មុខ​ជំនួញ ឬ ពាណិជ្ជកម្ម ដោយមាន​កាយសម្បទា​មាំមួន , បង្ហាញមុខ​នាយក​ប្រតិបត្តិ​កំពូលៗ​នៅ​តំបន់​អាស៊ី​មួយចំនួន​, ការចូលរួម​ពី​កីឡាករ​ជើងឯក​លំដាប់​ពិភពលោក និង កីឡាករ​កីឡាការិនី​លំដាប់ A ជុំវិញ​ពិភពលោក​។ កម្មវិធី «The Apprentice: ONE Championship Edition» អាចជា​កម្មវិធី​លំបាក​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​»​។ 
 
​វា​គឺជា​កម្មវិធី​ទូរទស្សន៍​ដ៏​ធំ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​ដែល​វាយតម្លៃ​លើ​គំនិត​ពាណិជ្ជកម្ម​ចំ​ពើ​អ្នក​ត្រូវ​ចូលរួម​ដោយ​ប្រកួតប្រជែង​រក​ការងារ​ធ្វើជា​មួយ​នាយ​ប្រតិបត្តិ​កំពូលៗ​។ វា​នឹងមាន​ផ្សាយ​ចេញ​ជាង​៣០​ប្រទេស​លើ​សកលលោក​។ រដូវ​កាល​ដំបូង​របស់ «The Apprentice: ONE Championship Edition» មាន​ចំនួន ១៣ ភាគ​ដែល​ត្រូវ​ថត​ក្នុង​ទីក្រុង​ខុសៗ​ក្នុងប្រទេស​នា​តំបន់​អាស៊ី​។ 
 
​កុំ​ភ្លេច​ទស្សនា កម្មវិធី​ប្រកួត​បន្ទាប់​របស់​ស្ថាប័ន ONE Championship សូម​ទស្សនា​ការប្រកួត​ក្នុង​កម្មវិធី ONE:KING OF THE JUNGLE  នៅ​សុ​ក្រទី ២៨  ខែ កុម្ភៈ ឆ្នាំ ២០២០ ចាប់ពី​វេលា​ម៉ោង ៦:៣០ ល្ងាច​តទៅ​នៅ ប្រទេស​សិង្ហ​បុរី ដែលមាន​ផ្សាយ​ផ្ទាល់​តាមរយៈ Facebook, Twitter, YouTube,​និង  ONE Super App៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com