អត្ថបទពាណិជ្ជកម្ម
ហ្វេ​នៗ​ពេញចិត្ត​ស្តូក ជាមួយ​កម្មវិធី​ស្វា​មគ​មន៍​ក្រុម​តូច ជា​ទូត​សុ​ឆន្ទៈ​របស់​ទឹកក្រូច​អាយ​ស៍
22, Feb 2020 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
​សំឡេង​ហ៊ោកញ្ជ្រៀវ និង ទឹកមុខ​សប្បាយរីករាយ​ពី​អ្នកគាំទ្រ SMALLWORLD SMALLBAND ក្រុម​តូច ក្នុងឱកាស​នៃ​ការប្រកាស​ស្វាគមន៍​ជា​ផ្លូវការ​នៃ​ក្រុម​ចម្រៀង​នេះ ដែលជា​ទូត​សុ​ឆន្ទៈ​របស់​ទឹកក្រូច​អាយ​ស៍ (IZE ) បានបញ្ជាក់​យ៉ាងច្បាស់​អំពី​ការពេញចិត្ត និង​ត្រេកអរ​ជាមួយនឹង​ព្រឹត្តិការណ៍​នេះ​។​
 
​កញ្ញា នី​រ័ត្ន អ្នកគាំទ្រ​ដ៏​ស្មោះស្ម័គ្រ​ម្នាក់​ដែល​មក​ចូលរួម​កម្មវិធី​បាន​និយាយថា​៖«​ខ្ញុំ​រំភើប​ខ្លាំង​មែនទែន ខំ​មក​ចាំ​តាំងពី​ម៉ោង​៣​ដើម្បី​បាន​ជួប​បងៗ​ក្រុម​តូច​។ អី្វ​ដែល​សំខាន់​បាន​ជួប​គាត់​ផ្ទាល់​ហើយ​បាន​កាដូ​ឡើង​ច្រើន និង​ហត្ថលេខា​ទៀត​»​។ 


 
​សម្រាប់​ហ្វេ​ន​ម្នាក់ទៀត លោក តារា​វុ​ធ បានបង្ហាញ​អារម្មណ៍​រំភើប​យ៉ាង​ដូច្នេះ​ថា​៖«​និយាយ​ទៅ ខ្ញុំ​ពេញចិត្ត​ការរៀបចំ​ទាំងអស់​របស់​ក្រុមហ៊ុន​ផលិត​ទឹកក្រូច​អាយ​ស៍ ព្រោះ​អី​ខ្ញុំ​ហ្នឹងហើយ​ជា​អ្នក​ចូលចិត្ត​ញុំ​ា​ទឹកក្រូច​អាយ​ស៍ ហើយ​ចូលចិត្ត​ក្រុម SMALLWORLD SMALLBAND ខ្លាំង​តែម្តង​។ អ៊ីចឹង​មក​ថ្ងៃនេះ​ចំណេញ​ខ្លាំង ហើយ​សប្បាយ​ខ្លាំង​»​។ 
 
​ចំណែក លោក រ៉ុង​សុ​ភី​ដេវីដ សមាជិក​ក្រុម SMALLWORLD SMALLBAND ក្រុម​តូច​វិញ​បាន​លើកឡើងថា​៖«​ខ្ញុំ​ពិតជា​រីករាយ ដែល​ក្រុម​ខ្ញុំ​ត្រូវបាន​ជ្រើសរើស​ជា​ទូត​សុ​ឆន្ទៈ​របស់​ទឹកក្រូច​អាយ​ស៍ ជា​ភេសជ្ជៈ​កូ​ឡា​ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំង ហើយ​ពួកយើង​ទាំង​៤​នាក់​នឹង​នាំមក​នូវ​ការកម្សាន្ត ដែល​ដឹកនាំ​ដោយ​ទឹកក្រូច​អា​យស៍​តាមរយៈ​ការប្រគំ​តន្ត្រី និង ព្រឹត្តិការណ៍​ផ្សេងៗ​ផងដែរ​»៕  















(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com