អត្ថបទពាណិជ្ជកម្ម
​ម៉ូ​ឌែ​ល​ថ្មី realme C3 កម្លាំង​ខ្លាំង​កប់ នឹង​មកដល់​កម្ពុជា​ឆាប់ៗ​នេះហើយ​
22, Feb 2020 , 4:29 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នៅឯ​ប្រទេស​ឥណ្ឌា realme បានបង្ហាញ ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី​មួយ​មាន​ឈ្មោះថា realme C3 ដែលមាន​បំពាក់​កាមេរ៉ា​ភ្លោះ និង​បន្ទះ​ឈី​ប Helio G70​។ មុខងារ​របស់ realme C3 គឺមាន​គោលបំណង ដើម្បី​ក្លាយជា​អ្នកប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​លើ​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្រិត​ដំបូង​។​
 
​ខណៈ​មាន​ភាពខុសគ្នា​ពី​ម៉ូ​ឌែ​ល​ដែល​ទើប​ចេញ​ថ្មី​នៅ​ឥណ្ឌា realme C3 ដែល​នឹង​បង្ហាញខ្លួន​ឆាប់ៗ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា នឹង​ត្រូវបាន​បំពាក់​ដោយ​កាមេរ៉ា​បី​នៅ​ផ្នែក​ខាងក្រោយ បង្ហាញ​ពី​ភាពទាន់សម័យ​នៃ​បច្ចេកវិទ្យា​សម័យថ្មី​។​


 
​លើសពីនេះទៅទៀត realme C3 គឺជា​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ដំបូង​គេ ដែល​ដំណើរការ​នៅលើ Helio G70 អាច​ផ្ទុក​ទិន្ន័យ​រហូតដល់ 8GB LPDDR4X ដែល​បង្ក​ភាពងាយស្រួល​ដល់​សកម្ម​ភាព​រស់នៅ​ប្រចាំថ្ងៃ​។ អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ ទូរស័ព្ទ​ម៉ូ​ឌែ​ល នេះ​ទទួលបាន​ពិន្ទុ​រហូតដល់ ១៩០០០០ ពី Antutu ហើយ​មានការ​ប្រកួតប្រជែង​យ៉ាងខ្លាំង​ក្លា​ជាង​ម៉ូ​ឌែ​ល​ទូរស័ព្ទ​ដទៃ​ដែលមាន​មុខងារ​ដូចគ្នានេះ​នៅលើ​ទីផ្សារ​។ 
 
​ពេលនេះ realme នឹង​នាំមក​នូវ​ដំណើរការ​ប្រកួតប្រជែង​មួយ​ផ្សេងទៀត​
​ទៅកាន់​ផលិតផល​ថ្មី​របស់​ពួកគេ​ដើម្បី​ធានា​នូវ​បទពិសោធន៍​ដ៏​ល្អ​មួយ​សម្រាប់​អតិថិជន​ទាំងអស់​។ សូម​រង់​ចាំមើល​ទាំងអស់គ្នា​ថា​អ្វី​ជា​ភាព​ភ្ញាក់ផ្អើល​ដែល realme នឹង​ផ្ដល់ជូន​!



​អំពើ realme 
 realme គឺជា​ម៉ាក​បច្ចេកវិទ្យា​មួយ​ដែលមាន​ជំនាញ​ក្នុងការ​ផ្តល់នូវ​ផលិតផល​និង​សេវាកម្ម បច្ចេកវិទ្យា​ដែលមាន​គុណភាព​ខ្ពស់​ជាមួយនឹង​បទពិសោធ​ន៏​ទស្សនវិស័យ Dare-to-Leap​។ យីហោ​នេះ​ត្រូវ បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃទី​៤ ខែឧសភា​ឆ្នាំ​២០១៨ ដោយ​ស្ថាបនិក​របស់ខ្លួន​ឈ្មោះ Sky Li រួមជាមួយ​យុវជន​មួយក្រុម​ដែលមាន​បទពិសោធ​ន៍ស​ម្បូ​រ​បែប​នៅក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​។ ក្រុមហ៊ុន realme បាន​ប្តេជ្ញាចិត្ត​ផ្តល់ជូន​ស្មា​ត​ហ្វូ​ន​ដែលមាន​គុណភាព​ខ្ពស់ ជាមួយនឹង​ការ​រចនា​ទាន់សម័យ​នៅក្នុង​បរិបទ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​។ 
 
​បើ​យោងតាម​គេហទំព័រ Counterpoint, realme បាន​ក្លាយជា​ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​លំដាប់​ពិភពលោក និង​បាន​ជាប់​លំដាប់​លេខ រៀង​ទី​៧ នៅ​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩​។ ទន្ទឹមនឹង​នេះដែរ realme មាន​ចំនួន​អ្នកប្រើប្រាស់​កើនឡើង​រហូតដល់ ២៥ លាន​នាក់​ឯណោះ​ក្នុងពេល​បច្ចុប្បន្ន ដែលជា​ហេតុ​ធ្វើឱ្យ realme ក្លាយជា​ម៉ាក​ស្មា​ត​ហ្វូ​ន​ដែលមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​បំផុត​លំដាប់​ពិភពលោក​។​
 
realme បាន​ពង្រីក​ទីផ្សារ​ជា​សកល​រហូតដល់​២៥​ទីផ្សារ ដូចជា ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ អឺរ៉ុប រុស្ស៊ី ប៉ា​គី​ស្ថាន និង អាហ្វ្រិក ជាដើម​៕

(អត្ថបទពាណិជ្ជកម្ម)

Tag:
 Solidus
© រក្សាសិទ្ធិដោយ thmeythmey.com