កីឡាជាតិ
ជាតិ
បឹងកេតយកឈ្នះវិសាខា ១-០ ក្រោមក្រសែភ្នែកអ្នកគាំទ្រ២៥០០នាក់
22, Feb 2020 , 5:39 pm        
រូបភាព
ដោយ:
ក្រុមបាល់ទាត់បឹងកេតបានយកឈ្នះវិសាខា ១-០ នាការប្រកួតសប្តាហ៍ទី២នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគនៅរសៀលថ្ងៃសៅរ៍នេះ។ ជំនួបដ៏ជក់ចិត្តនេះបានទាក់ទាញអ្នកគាំទ្រឲ្យមកទស្សនាផ្ទាល់ចំនួន២,៥០០នាក់។



នាការប្រកួតនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉ែក្រុមបឹងកេតនិងវិសាខាបានបញ្ចប់ដោយលទ្ធផលគ្មានការស៊ុតបញ្ចូលទីគ្នានៅតង់ទី១។ ការប្រកួតតង់ទី២ដំណើរការបានជាង១០នាទី គ្រាប់បាល់ទី១បានកើតឡើង បន្ទាប់ពីខ្សែប្រយុទ្ធប្រេស៊ីល Mothusi Gopane បានសម្រេចគ្រាប់នាំមុខ ១-០ សម្រាប់បឹងកេតនៅនាទីទី៥៨។

ទោះបីមានការវាយសម្រុកនិងបង្កើតឱកាសដាក់គ្នាទៅវិញទៅមកក៏ដោយ តែក្រុមទាំងពីរគ្មានការស៊ុតបញ្ចូលទីគ្នានោះទេដោយ រក្សាលទ្ធផលនេះរហូតចប់ការប្រកួត។ ជ័យជម្នះនេះ ជួយឲ្យបឹងកេតទទួលបានបីពិន្ទុលើកដំបូងនៅលើទឹកដីខ្លួន ដែលមានអ្នកគាំទ្រទៅទស្សនាផ្ទាល់ចំនួន២,៥០០នាក់។

សម្រាប់ការប្រកួតពីរផ្សេងទៀត ក្រុមណាហ្គាវើលបានវាយបកយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិក្នុងលទ្ធផល ២-១ ខណៈព្រះខ័នរាជស្វាយរៀងបានយកឈ្នះគីរីវង់សុខសែនជ័យក្នុងលទ្ធផល ៤-២៕

Tag:
 បាល់ទាត់
  Cambodian League 2020
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com