កីឡាជាតិ
ជាតិ
សូលទីឡូប៉ះអង្គរថាយហ្គឺរ រីឯទ័ពជួបអាស៊ីអឹរ៉ុប ខណៈ U18 បាទីទទួលភ្នំពេញក្រោន សកម្មភាពប្រកួតរបស់ក្រុមសូលទីឡូអង្គរ(អាវលឿង)ជាមួយព្រះខ័នរាជស្វាយរៀងក្នុងសប្តាហ៍ទី១កន្លងទៅ, រូបភាពពី CNCC
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នៅថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ មានការប្រកួតចំនួន៣គូ ក្នុងនោះក្រុមសូលទីឡូអង្គរប៉ះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នាអង្គរថាយហ្គឺរ ខណៈក្រសួងការពារជាតិ(ទ័ព)ជួបអាស៊ីអឺរ៉ុប រីឯយុវជនអាយុក្រោម១៨ឆ្នាំបាទីទទួលភ្នំពេញក្រោន។
ក្រោយបរាជ័យ ៥-១ ក្រោមថ្វីជើងព្រះខ័នរាជស្វាយរៀងក្នុងជំនួបបើកឆាក ក្រុមសូលទីឡូអង្គរ ត្រូវប្រជែងជាមួយអង្គរថាយហ្គឺរ នាជំនួបសប្តាហ៍ទី២នៃពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។ នេះជាជំនួបដ៏ជក់ចិត្តសម្រាប់អ្នកគាំទ្រក្នុងទឹកដីអង្គរ ដ្បិតក្រុមទាំងពីរមានមូលដ្ឋាននៅខេត្តសៀមរាបដូចគ្នា ដែលធ្វើឲ្យគេរំពឹងថា ការប្រកួតដ៏ទាក់ទាញនេះនឹងមានអ្នកគាំទ្រយ៉ាងច្រើនកុះករទៅទស្សនាការប្រកួតផ្ទាល់។ នាជំនួបបើកឆាកអង្គរថាយហ្គឺរបានបញ្ចប់ដោយលទ្ធផលស្មើ ១-១ ជាមួយបឹងកេត ដែលបានយកឈ្នះវិសាខា ១-០ នៅថ្ងៃសៅរ៍ម្សិលមិញ។
នៅម៉ោង៣:៣០នាទីរសៀលនេះដែរ ក្រុមប្រើប្រាស់ធនធានកីឡាករខ្មែរសុទ្ធយុវជនអាយុក្រោម១៨ឆ្នាំបាទី ត្រូវបើកទ្វារកីឡដ្ឋានខ្លួនទទួលភ្ញៀវភ្នំពេញក្រោន។ ក្រុមមានមូលដ្ឋាននៅស្រុកបាទីខេត្តតាកែវមួយនេះបានបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីជាមួយក្រសួងការពារជាតិក្នុងជំនួបបើកឆាក ខណៈភ្នំពេញក្រោនបានយកឈ្នះអគ្គិសនីកម្ពុជា ៣-០។
នៅម៉ោងដំណាលគ្នានេះដែរ ក្រសួងការពារជាតិដែលបញ្ចប់ដោយគ្មានការស៊ុតបញ្ចូលទីជាមួយ U18 បាទីក្នុងជំនួបបើកឆាកត្រូវប្រជែងជាមួយអាស៊ីអឹរ៉ុប ដែលយកឈ្នះគីរីវង់សុខសែន ១-០ នៅកីឡដ្ឋាន A.E.U Sport Park៕
Tag:
Cambodian League 2020
បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com