ជាតិ
ឥណ្ឌា រើស​និស្សិត​ខ្មែរ​ទៅ​សិក្សា​ភាសា​ហិ​ណ្ឌី
23, Feb 2020 , 3:45 pm        
រូបភាព
អ្នកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា (រូបពីស្ថានទូតឥណ្ឌា)
អ្នកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា (រូបពីស្ថានទូតឥណ្ឌា)
​ភ្នំពេញ​៖ រដ្ឋាភិបាល​ឥណ្ឌា ជ្រើសរើស​និស្សិត​កម្ពុជា​ថ្នាក់​បរិញ្ញាបត្រ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ទៅ​សិក្សា​ភាសា​ហិ​ណ្ឌី នៅ​វិទ្យាស្ថាន​កណ្ដាល​បណ្ដុះបណ្ដាល​ភាសា​ហិ​ណ្ឌី Kendriya Hindi Sansthan ក្នុង​ទីក្រុង Agra សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១​។​


 
​សេចក្ដីជូនដំណឹង​រប​ស់​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ឥណ្ឌា​នឹង​ផ្ដល់​អាហារូបករណ៍ ដល់​និស្សិត​កម្ពុជា​ដែលមាន​ចំណាប់អារម្មណ៍​សម្រាប់​វ​គ្គ​សិក្សា​ភាសា​ហិ​ណ្ឌី នៅ​ប្រទេស​ឥណ្ឌា​។​
 
​ក្នុងការ​ស្នើរ​សុំ​ពាក្យ​អាហារូបករណ៍​នេះ បេក្ខជន​ត្រូវគោរព​ទៅ​លក្ខខណ្ឌ​មួយចំនួន ដូចជា ត្រូវមាន​សញ្ញាបត្រ​ចាប់ពី​កម្រិត​ទុតិយភូមិ​ឡើងទៅ ត្រូវ​ចេះ​និយាយ​ភាសា​អង់គ្លេស ត្រូវ​ចេះ​ប្រើប្រាស់​កុំព្យូទ័រ និង ត្រូវ​ចេះ​ប្រើប្រាស់ Email​។​
 
​សម្រាប់​បេក្ខជន ដែលមាន​បំណង​ចង់ទៅ​សិក្សា​បន្ថែម​ខាង​ផ្នែក​ភាសា​ហិ​ណ្ឌី អាច​ទៅ​ទទួលយក​ពាក្យស្នើសុំ​អាហារូបករណ៍​ពី​ស្ថានទូត​ឥណ្ឌា​។ អាហារូបករណ៍​នេះ ដែល​ស្ថិតក្នុង​គម្រោងការ​ផ្សព្វផ្សាយ​ភាសា​ហិ​ណ្ឌី​នេះ ក៏​នឹង​ផ្ដល់ជូន​សំបុត្រ​យន្ដហោះ​ទៅវិញទៅមក និង​សំបុត្រ​រថភ្លើង AC៣ សម្រាប់​បេក្ខជន​ផងដែរ​។ បេក្ខជន​ត្រូវ​ទៅ​ដាក់ពាក្យ​ឲ្យ​បាន​មុន​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០២០​នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម បេក្ខជន​អាច​ទំនាក់ទំនង​តាមរយៈ​អ៊ី​ម៉ែ​ល [email protected]
 

Tag:
 ​អាហារូបករណ៍​
  ស្ថានទូត​ឥណ្ឌា​
  ភាសា​ហិ​ណ្ឌី​
© រក្សាសិទ្ធិដោយ thmeythmey.com