ជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា៖ កុំថាឡើយកាត់ EBA ២០ភាគរយ ទោះកាត់១០០ភាគរយ គឺជារឿងរបស់គេ
24, Feb 2020 , 9:10 am        
រូបភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ប្រកាសថា កម្ពុជា នឹងមិនសុំឲ្យសហភាពអឺរ៉ុប ប្រគល់ជូនវិញនូវការកាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយនោះទេ។ មេដឹកនាំរូបនេះ សង្កត់ធ្ងន់ថា កម្ពុជា សុខចិត្តបង់ពន្ធប្រមាណ១០០លានដុល្លារ ជូនទៅទីផ្សារអឺរ៉ុប តែមិនយកអធិបតេយ្យ ទៅដូរនឹងប្រាក់១០០លានដុល្លារឡើយ។

  

លើសពីនេះ មេដឹកនាំកម្ពុជា ថែមទាំងនិយាយថា «កុំថាឡើយកាត់ EBA ២០ភាគរយ  ទោះកាត់១០០ភាគរយ គឺជារឿងរបស់សហភាពអឺរ៉ុប»។ នាពិធីថ្លែងសារជូនជនរួមជាតិអំពីស្ថានការណ៍ចុងក្រោយ ចេញពីវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ មេដឹកនាំកម្ពុជា បង្ហាញជំហររឹងមាំថា កម្ពុជា បានត្រៀមលក្ខណៈរួចហើយ ក្នុងការទប់ទល់នឹងការកាត់ EBA នេះ៕ 





Tag:
 EBA
© រក្សាសិទ្ធិដោយ thmeythmey.com