អត្ថបទពាណិជ្ជកម្ម
ត្រូវ​៥០​លាន​រៀល ពី​ស្រា​បៀរ កម្ពុជា តាំងពី​យប់​ទើប​អរ​ភ្លឺ​ឡើង​
24, Feb 2020 , 9:57 am        
រូបភាព
ដោយ: ថ្មីៗ
​អាជីវ​ករលក់​គ្រឿងអគ្គិសនី នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង លោក ជា ប៊ុន​រឿន មានសំណាង​គាស់​ឈ្នះ​៥០​លាន​រៀល​ពី ស្រា​បៀរ កម្ពុជា កាលពី​ថ្ងៃទី​៩ កុម្ភៈ ធ្វើឱ្យ​កង្វល់​ផ្នែក​ជំនួញ​របស់លោក​ត្រូវបាន​ដោះស្រាយ​យ៉ាង​ធូរ​។​
 
​លោក​រៀបរាប់ថា​៖«​ម៉ោង​ប្រហែល​៧​យប់ ខ្ញុំ និង​មិត្ត​ភ័ក្តិ​៥​នាក់​ជុំគ្នា​ហូប ស្រា​បៀរ កម្ពុជា​។ ខ្ញុំ​ទិញ​ប្រហែល​២​កេស ហើយ​គិតតែ​ហូប និង​គាស់​ក្រវិល​ទុក​អត់​ទាន់​មើល​ទេ ស្រាប់តែ​ភ្លឺ​ឡើង​ខ្ញុំ​ប្រមូល​យកមក​មើល​ទើប​ដឹងថា ឈ្នះ​រង្វាន់​ធំ​បាន​ខ្ញុំ​អរ​អើយ​អរ​»​។ 
 
​លោក​ថា​៖ «​ទឹកប្រាក់​សំណាង​នេះ ខ្ញុំ​នឹង​យកទៅ​បង្វិល​សង​ដេប៉ូ​អីវ៉ាន់ ដើម្បី​បន្ត​ការរកស៊ី​ឱ្យ​រលូន​ទៅមុខទៀត ព្រោះ​ដូច​ជំពាក់​គេ​យូរ​ដែរ​ហើយ ល្មម​នឹង​ដេប៉ូៗ​អីវ៉ាន់​គេ​រអ៊ូ​ដែរ​។ ពេលនេះ​អស់​ភ័យ អស់​ព្រួយ​ហើយ​»៕ 
 
​ពិសា​ដោយ​ការទទួលខុសត្រូវ​!




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com